សម្ដេចព្រះ​មហាក្សត្រី ព្រះវររាជ​មា​តា​ជាតិខ្មែរ ព្រះ​អង្គ​សព្វ​ព្រះ​រាជ​ហឫទ័យ ប្រោស​ព្រះរាជ​ទានឲ្យ សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណ:​ប្រតិភូកាក​បាទក្រហមកម្ពុជា ចូលក្រាប​បង្គំគាល់

228

នា​វេលា​ព្រឹក​ថ្ងៃ​ ០៧​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ សម្ដេច​ព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ ក្នុង​សេរីភាព​ សេចក្ដី​ថ្លៃថ្នូរ​ និង​សុភមង្គល​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះ​អង្គ​សព្វព្រះរាជហឫទ័យ​ ប្រោស​ព្រះ​រាជ​ទាន​ឲ្យ​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ា​នី​ ហ៊ុន​សែន​ និង​គណ:ប្រតិភូ​កាក​បាទ​ក្រហម​កម្ពុជា​ ចូល​ក្រាប​បង្គំ​គាល់​ ព្រមទាំង​ថ្វាយ​ព្រះ​ពរ​ក្នុង​ឱកាស​ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម​គម្រប់​ ៨០​ យាងចូល​៨១​ ព្រះ​វស្សា​ នាពេល​ខាង​មុខនេះនា​ព្រះ​រាជ​តំណាក់​គន្ធបុប្ផា​ នៃព្រះបរមរាជវាំង​
ក្នុងឱកាស​ដ៏មហានក្ខត្តឫក្សនេះដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ថ្វាយថវិកាចំនួន ១០ម៉ឺនដុល្លារ​អាមេរិក ចំពោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ​ ហើយ​ថវិកា​ទាំងអស់​នោះ ព្រះអង្គ​សព្វព្រះរាជហឫទ័យ​យកទៅកសាងមន្ទីរពេទ្យនៅ​ខណ្ឌ​ឬស្សីកែវ​ ដែល​ស្នាព្រះហស្តនៃ​ ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ​នរោត្ដម​ សីហនុ​ ព្រះបរមរតនកោដ្ឋ​ ​ កាលពីសម័យសង្គមរាស្ត្រនិយម។
ក្នុង​ព្រះ​បរម​នាម​ ជា​ព្រះ​ប្រធាន​កិត្តិយស​ នៃ​កាក​បាទ​ក្រហម​កម្ពុជា​ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ​ ប្រោស​ព្រះ​រាជ​ទាន​ នូវព្រះរាជទ្រព្យ​ផ្ទាល់​ព្រះអង្គ​ចំនួន ៣ពាន់ដុល្លារអាមេរិកសម្រាប់ឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ក្នុងត្រីមាសទី​ ៣​ (ខែកក្កដា​ សីហា​ និងខែកញ្ញា) ឆ្នាំ២០១៧នេះ ដើម្បីចូលរួមសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា