សម្ដេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះអង្គ​សព្វព្រះ​រាជហឫទ័យ ប្រោសព្រះ​រាជទានឲ្យ លោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធ ចូលក្រាប​បង្គំគាល់

136

នាវេលា​ព្រឹក​ថ្ងៃ​ ៥​ ខែ​ មិថុនា​ ឆ្នាំ​២០១៧​ សម្ដេច​ព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ ក្នុង​សេរីភាព​ សេចក្ដី​ថ្លៃថ្នូរ​ និង​សុភមង្គល​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះ​អង្គ​សព្វព្រះរាជហឫទ័យ​ ប្រោស​ព្រះ​រាជ​ទាន​ឲ្យ​ លោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធ ប្រធានកិត្តិយសគណៈកម្មការសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ដឹកនាំសមាជិកា ចូល​ក្រាប​បង្គំគាល់និង​ ថ្វាយព្រះពរ​ ក្នុង​ឱកាស​ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម​គម្រប់​ ៨០​ យាងចូល​ ៨១​ ព្រះ​វស្សា​នា​ពេលខាងមុខ នា​ព្រះ​រាជ​តំណាក់​សិរីមង្គល​ ព្រះ​បរមរាជវាំង រាជធានីភ្នំពេញ​