សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម លី ឃឺឈាំង នាយករដ្ឋមន្រ្តីចិន

24

នៅព្រឹកថ្ងៃទី ១៦ ខែ ឧសភា ដដែលនេះ បន្ទាប់ពីបានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយមន្រ្តី សំខាន់ៗមួយចំនួន របស់រដ្ឋាភិបាលចិនរួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងស្និទ្ឋស្នាល និងកក់ក្តៅបំផុតពី លោកនាយករដ្ឋមន្រ្តីចិន លី ឃឺឈាំង រួមទាំងមន្រ្តីឥស្សរជនជាន់ខ្ពស់ជាច្រើនទៀតមកពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នៅមហាវិមានប្រជាជនចិន។

នៅព្រឹកថ្ងៃទី ១៦ ខែ ឧសភា ដដែលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយ លោកនាយករដ្ឋមន្រ្តីចិន លី ឃឺឈាំង និងមន្រ្តីសំខាន់ៗមួយចំនួនទៀត នៅសាលប្រជុំនៃមហាវិមានប្រជាជនចិន។

នៅព្រឹកថ្ងៃទី ១៦ ខែ ឧសភា ដដែលនេះ បន្ទាប់ពីកិច្ចប្រជុំទ្វេភាគីរួចមក សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោកនាយករដ្ឋមន្រ្តីចិន លី ឃឺឈាំងបានអញ្ជើញជាអធិបតី និងសាក្សី ក្នុងពិធីចុះ ហត្ថលេខាលើឯកសារ អនុស្សារណៈ និងកិច្ចព្រម ព្រៀងសំខាន់ៗមួយចំនួន នៅមហាវិមានប្រជាជន ចិន។

ចែករំលែក