សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបលោកនាយករដ្ឋមន្រ្តីម៉ុងហ្គោលី នៅសណ្ឋាគារ China World Hotel ទីក្រុងប៉េងកាំង ប្រទេសចិន

68

បន្ទាប់ពី​អញ្ជើញ​ចូលរួម​ពិធីបើក វេទិកាខ្សែក្រវ៉ាត់​និងផ្លូវ​សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ រួចហើយ នៅព្រឹកថ្ងៃ​ដដែលនេះ សម្តេចអគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណា​ចក្រកម្ពុជា បានទទួលជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម អ៊ីដិនេបាត ចាហ្គាធុលហ្គា (Erdenebat Jargaltulga) នាយករដ្ឋមន្រ្តីនៃប្រទេសម៉ុងហ្គោលី នៅសណ្ឍាគារ China World Hotel ទីក្រុងប៉េងកាំង ប្រទេសចិន ។

សម្តចតេជោ​នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា សម្តេចធ្លាប់បាន​អញ្ជើញ​ទៅប្រទេសម៉ុហ្គោលីនៅឆ្នាំ១៩៨១ និងនៅ ឆ្នាំ២០១៦កន្លងទៅ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ។ ឯកឧត្តមនាយក​រដ្ឋមន្រ្តី ប្រទេសម៉ុងហ្គោលី​បានមាន​ប្រសាសន៌ថា ប្រទេសកម្ពុជា និងម៉ុហ្គោលីបានបង្កើតទំនាក់​ទំនងកាទូត​នឹងគ្នា​នៅឆ្នាំ១៩៥០ ហើយនេះជាឱកាសដែល​ប្រទេសទាំងពីរត្រូវពង្រឹង​ចំណងមិត្តភាព និងកិច្ចសហ​ប្រតិបត្តិការអោយបានល្អរឹងមាំ។

ក្នុងន័យនេះ​ឯកឧត្តមនាយក​រដ្ឋមន្រ្តី បានស្នើសុំអោយ​មានការផ្លាស់​ប្តូរ​ទស្សនៈកិច្ចពីគ្នា​ទៅវិញទៅមក រួមទាំងវិស័យឯកជន​ដូចជា សហគ្រាស​ធនតូចនិងមធ្យម កិច្ចសហប្រតិបត្តិ​ការលើវិស័យ​វប្បធម៌ ទេសចរណ៌ និងវិស័យអប់រំជាដើម។ ទន្ទឹមនឹងនេះដែរ លោកនាយករដ្ឋមន្រ្តីម៉ុហ្គោលី បានស្នើសុំ សម្តេចតេជោ ដើម្បីចែករំលែកនូវបទពិសោធន៌ដែលកម្ពុជាមាននៅក្នុងការ រៀបចំទីផ្សារសេរី និងតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្មពិសេសដែលមានកន្លងមកជាមួយដៃគូប្រទេសចិន។ ភាគីម៉ុហ្គោលីមានបំណងចាត់តាំងក្រុមការងារពិសេសមករៀនសូត្រនៅកម្ពុជាតែម្តង។ ជាមួយគ្នានេះ ដែរ លោកនាយករដ្ឋមន្រ្តីម៉ុហ្គោលី ក៏បានស្នើសុំការគាំទ្រពីកម្ពុជាដើម្បីចូលជាមាជិកនៃកិច្ចប្រជុំអាស៊ីបូពា និងជាសមាជិកកិច្ចសន្ទនាភាពជាដៃគូរនៃអាស៊ាន។ សម្តេចតេជោ ហ៊ុន សែន រីករាយស្វាគមន៏ និងអរគុណដល់នាយករដ្ឋមន្រ្តីម៉ុងហ្គោលីដែលមានបំណងបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។ សម្តេចតេជោបានស្នើសុំអោយភាគីពីរពិភាក្សា គ្នបង្កើត “គណៈកម្មការចំរុះ” ដើម្បីធ្វើកិច្ចការងារនេះ។ សម្តេចតេជោ បានបញ្ជាក់ថា មុននឹងបង្កើតគណៈកម្មការចម្រុះនេះ គឺត្រូវមានការចុះអនុស្សារណៈយោគយល់គ្នា (MOU) ដើម្បីការពារអ្នកវិនិយោគ (Investment Protection Agreement) ជាមុនសិន។ ដោយសារទំហំពាណិជ្ជកម្មប្រទេសទាំងពីរនៅមានទំហំតូចនៅឡើយ សម្តេចតេជោ បានស្នើអោយប្រទេសម៉ុហ្គោលីជួយទិញអង្ករកម្ពុជា ហើយត្រូវសិក្សាមើលថា តើប្រទេសម៉ុហ្កោលីមានផលិតផលអ្វីដែលអាចនាំចូលកម្ពុជាបាន ដើម្បីស្វៈស្វែងរកទីផ្សារទៅវិញទៅមក។ ទាក់ទងនឹងការស្នើសុំចែករំលែកបទពិសោធន៏ទីផ្សារសេរីកម្ពុជាចិននោះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៏ថា កម្ពុជាពិតជាមានការរីករាយនឹងចែករំលែកបទពិសោធន៏ រីឯការស្នើសុំរបស់ម៉ុហ្គោលីសុំការគាំទ្រពីកម្ពុជាជាមាជិកនៃកិច្ចប្រជុំកំពូលអាស៊ីបូពា រឺចូលសមាជិកកិច្ចសន្ទនាភាពជាដៃគូរនៃអាស៊ាននោះ សម្តេចមានប្រសាសន៏ថា សម្តេចនឹងពិគ្រោះយោបល់ជាមួយសមាជិកអាស៊ានសិន។ យ៉ាងណាក៏ដោយសម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា អាស៊ានតែងតែលើកទឹកចិត្ត និងពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការណ៏នៃភាពជាដៃគូរ។ នាចុងក្រោយនៃជំនូបនេះ លោកនាយករដ្ឋមន្រ្តីនៃប្រទេសម៉ុហ្គោលីបានកោតសរសើពីការដឹកនាំប្រទេសរបស់ សម្តេចតេជោ ហ៊ុន សែន ឌេលបានធ្វើអោយកម្ពុជារីកចម្រើន ដោយឯកឧត្តមបានចាត់ទុកថា សម្តេចតេជោ គឺជាថ្នាក់ដឹកនាំពូកែមួយរួមដែលបានតស៊ូរំដោះប្រទេសនាំមកនូវសុខសន្តិភាព និងសេរីភាពសម្រាប់ប្រជាពលរដ្ឋ។ រូបលោកផ្ទាល់ និងប្រជាជនម៉ុងហ្គោលី បានដឹងច្បាស់សអំពី ឈ្មោះដ៏ល្បីល្បាញរបស់សម្តេចតេជោ ហ៊ុន សែន ។ សម្តេចតេជោ បានទទួលសំណើមកទស្សនៈកិច្ច នៅម៉ុងហ្គលី នៅពេលវេលាដ៏សមស្របមួយនៅពេលខាងមុខ ៕