ឯកសារចំនួនពីរ​ត្រូវបានចុះហត្ថលេខា រវាងកម្ពុជា និងស្រីលង្កា ក្នុងដំណើទស្សនកិច្ច ផ្លូវរដ្ឋរបស់ប្រធានាធិបតីស្រីលង្កា

36

ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ — ឯកសារចំនួនពីរ  ត្រូវបានចុះហត្ថលេខា​នា​រសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ នៅវិ​មា​ន​សន្តិភាព បន្ទាប់ពីជំនួបពិភាក្សាការងារទ្វេភាគីរបស់​សម្តេ​ចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​ឯ​ក​​ឧត្តម Malthripala Sirsena ប្រធានា​ធិប​តីនៃ​សា​​ធារណ​រដ្ឋប្រជាធិបតេយ្យសង្គម​និយមស្រី​ល​ង្កា ក្នុងខណៈដែលឯកឧត្ដមដឹក​នាំ  ​គ​ណៈ​​​ប្រ​តិ​ភូ​ជាន់ខ្ពស់ មកបំពេញទស្សកិច្ចផ្លូវរដ្ឋ​នៅព្រះ​រា​ជាណាចក្រកម្ពុជា។

ឯកសារទាំងពីរនោះរួមមាន ទី១.  អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចពិ​គ្រោះ​​យោ​​បល់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ និងទី២. អនុស្សរណៈនៃការ​យោ​គ​យ​ល់​គ្នា​ រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណ៏ជ្ជកម្មក្រុងកូឡុំបូ។

គួរបញ្ជាក់ដែរថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យសង្គម  ​និយ​ម​​ស្រីលង្កា បានភ្ជាប់ទំនាក់ទំនងការទូតលើកដំបូង នៅក្នុងឆ្នាំ១៩៥២ ប៉ុន្តែត្រូវបានកាត់​ផ្តា​ច់​ដោ​យសារសង្គ្រាមស៊ីវិលនៅកម្ពុជា កាលពីឆ្នាំ ១៩៧៥។ បន្ទាប់មកនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៩៦ ប្រ​ទេសទាំងពីរ បានភ្ជាប់ទំនាក់ទំនងការទូតផ្លូវការឡើងវិញ និងបានពង្រឹង​ជាបន្ត​បន្ទាប់ តា​ម​រយៈ​ការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំទៅវិញទៅមក។ សម្រាប់​វិស័យ​​ពាណិជ្ជក​ម្ម​ កាលពីឆ្នាំ២០១៨ ការដោះដូរពាណិជ្ជកម្មនៃប្រទេសទាំងពីរ សម្រេចបាន​ទឹកប្រាក់ចំនួន ៣,.៨​៩​លានដុល្លារអាម៉េរិក នៅក្នុងនោះ កម្ពុជាបាននាំចេញទៅកាន់ស្រីលង្កា មានទឹកប្រាក់១.១លានដុល្លារអាម៉េរិក និងនាំចូលមកកម្ពុជាវិញ មានទឹកប្រាក់២.៥លាន ដុល្លារ​​អាម៉េរិក។ ដោយឡែក​ក្នុងត្រី​មា​​​សទី១ នៃឆ្នាំ២០១៩ ទឹកប្រាក់នៃការដោះដូរពាណិជ្ជកម្ម ប្រទេសទាំងពីរ សម្រេចបាន១.១​៩​​លានដុល្លារអាម៉េរិក៕

ដោយ ជឹម ណារី