ប្រមុខដឹកនាំកម្ពុជា និងស្រីលង្កា អះអាងពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែប្រសើរឡើង

27

ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯ​ក​​ឧត្តម Malthripala Sirsena ប្រធានាធិបតីនៃ​សា​​ធារណ​រដ្ឋប្រជាធិបតេយ្យសង្គម​និយមស្រី​ល​ង្កា បា​ន​​អះអាងពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យកាន់​តែប្រសើ​រ​​ឡើង​ថែមទៀត ក្នុងខណៈដែលទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅ​មានទំ​ហំ តូចនៅឡើ​យ​​នោះ។ នេះបើយោងតាមការឱ្យដឹងរបស់ ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយ ការសម្ដេចតេ​ជោ​បា​ន​ឱ្យ​ដឹងក្រោយពីជំនួបទ្វេភាគីរយៈពេលជិតមួយម៉ោង រវាងសម្ដេចអគ្គ​មហាសេនាបតី​តេជោ ហ៊ុ​ន​ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯ​ក​​ឧត្តម Malthripala Sirsena ប្រធា​នា​ធិ​បតីនៃ​សា​​ធារណ​រដ្ឋប្រជាធិបតេយ្យសង្គម​និយមស្រី​ល​ង្កា នារសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២​០​​១៩ នៅវិមានសន្តិភាព ក្នុងខណៈដែលឯកឧត្ដម​នាយក​រដ្ឋមន្រ្ដីដឹកនាំ​គណៈ​ប្រ​តិ​ភូ​ជាន់ខ្ពស់មកបំពេញ​ទ​ស្ស​​ន​កិច្ចផ្លូវ​រដ្ឋ​នៅព្រះ​រា​ជាណាចក្រកម្ពុជា។

នៅក្នុងជំនួបនោះ ឯ​ក​​ឧត្តម Malthripala Sirsena បានមា​ន​ប្រសាសន៍ថា ទំនាក់​ទំនងរវាងកម្ពុជា និងស្រីលង្កា មានតាំងពីយូរលុងណាស់​មក​ហើ​យ នោះ​​គឺជាង១.០០០ឆ្នាំ ហើយ ដែលទំនាក់ទំនងនេះគឺមានមូលដ្ឋានទៅលើទស្សនវិជ្ចា​ខា​ង​ព្រះពុទ្ធ​សា​ស​នា និង​ទំនាក់​ទំនងខាងសាសនាផងដែរ។ ឯកឧត្ដមប្រធានាធិបតីស្រីលង្កាក៏បាន​វាយតម្លៃ​ខ្ព​​ស់​ចំពោះការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជា និងថ្លែងអំណរគុណចំពោះ​ស​ម្ដេ​ច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែលបានចូលរួមសម្ដែងនូវមរណទុក្ខ ចំពោះអំពើភេរវកម្មដែល​បា​ន​​វាយ​ប្រ​ហារ​ប្រទេសស្រីលង្កានាពេលកន្លងមក។ ឯកឧត្ដមក៏បានជម្រាបជូនសម្ដេច​តេជោ​ផង​ដែរ​ថា​ ដំណើរទស្សនកិច្ចរបស់ឯកឧត្ដមមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺដើ​ម្បី​ពង្រី​ក​និងពង្រឹងចំណងមិត្តភាពនៃទំនាក់ទំនងរវាងប្រទេសទាងពីរ។ ក្នុងន័យនេះឯកឧត្ដម​ក៏បាន​លើ​ក​ឡើងធ្វើយ៉ាងណា ពិចារណាជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ (កម្ពុជា-ស្រី​ល​ង្កា​)  តា​ម​រយៈវិស័យមួយចំនួន ដូចជា វិស័យអប់រំ វប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម និង​អា​កា​សច​រ ណ៍​ស៊ី​វិល ជាពិសេសជំរុញឱ្យមានការហោះហើរត្រង់មកកាន់កម្ពុជា ឬពីកម្ពុជា ទៅ​ប្រ​ទេ​ស​ស្រី​ល​ង្កា​។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានយល់ស្របទាំងស្រុងជាមួយឯ​ក​​ឧត្ត​ម​ Malthripala Sirsena នូវអ្វីដែលឯកឧត្ដមបានលើកឡើង ពាក់ព័ន្ធទៅនឹងទំនាក់ទំនង​រវាងប្រ​ទេ​ស​ទាំងពីរ។ សម្ដេចតេជោ ក៏បានផ្ដល់នូវអនុសាសន៍ដល់ភាគីទាំងពីរថា កម្ពុជា និង​ស្រី   ល​ង្កា​ កន្លងមកគឺបានរក្សាបាននូវទំនាក់ទំនងការទូតបានយ៉ាងល្អ។ ជាងនេះទៀត តាម​រយៈ ការ​ចុះ​​​ហត្ថលេខាលើអនុស្សរណៈរវាងប្រទេសទាំងពីរនាពេលកន្លងមកនោះ សម្ដេចតេជោ​បាន​ស្នើ​​ឱ្យមានការពិភាក្សាគ្នាឱ្យបានឆាប់ជាទីបំផុត ដើម្បីឱ្យមានការចុះហត្ថលេខា​លើអនុ ស្ស​រ​ណៈ​​ដែលក្នុងនោះមាន ទី១. ជំរុញឱ្យមានកិច្ចព្រៀមព្រៀង​គាំពារអ្នកវិនិយោគ​ទៅវិញទៅ​ម​ក​ ទី២. កិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នារវាងប្រទេសទាំងពីរ ក៏ដូចជាជំរុញឱ្យមានកិច្ចព្រម​ព្រៀ​​ង​លើវិស័យអាកាសចរណ៍ស៊ីវិលផងដែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានលើក​ឡើង​ពី​​​​កិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរ លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយ​សម្ដេច​តេ​ជោបានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺមានទំហំតូចនៅឡើយ ដូ​​ច្នេះ​ប្រទសទាំងពីរគប្បីណាពិនិត្យមើលលទ្ធភាពដទៃទៀត ដើម្បីជំរុញឱ្យមានទំហំពា​ណិជ្ជ​ក​ម្ម​​​កាន់តែធំឡើងថែមទៀត និងវិនិយោគកាន់តែច្រើនឡើងថែមទៀតរវាងប្រទេសទាំងពីរ ក៏  ដូច​ជាវិស័យទេសចរណ៍ វិស័យសាសនា និងវិស័យអប់រំ។ ពាក់ព័ន្ធវិស័យអប់រំនេះ សម្ដេច​តេ​ជោ​ហ៊ុន សែន បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសស្រីលង្កា ដែលបាន ​ជួ​យ​បណ្ដុះបណ្ដាលដល់មន្ត្រីកម្ពុជា និងព្រះសង្ឃកម្ពុជាផងដែរ។ សម្ដេចតេជោ​ក៏បាន​វា​យ ​ត​ម្លៃ​ខ្ព​ស់ចំពោះការចូលរួមយ៉ាងសកម្មរបស់ប្រទេសស្រីលង្កា នៅក្នុងវេទិកាអាស៊ាន ដែល ជាការ​ចូ​លរួមចំណែកមួយក្នុងការរក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក។

គួរបញ្ជាក់ដែរថា  ទំហំ​ពាណិជ្ជក​ម្មរវាងប្រទេសទាំងពីរ(កម្ពុជា-ស្រី​ល​ង្កា​) ​ កាលពីឆ្នាំ​  ២​០​​១៨ ការដោះដូរពាណិជ្ជកម្ម​​​ប្រទេសទាំងពីរ សម្រេចបានទឹកប្រាក់ចំនួន ៣.៨​៩​លាន​ដុ​ល្លា​រ ​​អា​​ម៉េរិក នៅក្នុងនោះ កម្ពុជាបាននាំចេញទៅកាន់ស្រីលង្កា មានទឹកប្រាក់ ១,១ លានដុល្លារ​អា​ម៉េ​រិក និងនាំចូលមានទឹកប្រាក់ ២.៥លានដុល្លារអាម៉េរិក។ ដោយឡែក​ក្នុងត្រី​មា​​​សទី១ នៃឆ្នាំ​២០​១៩ ទឹកប្រាក់នៃការដោះដូរពាណិជ្ជកម្មប្រទេសទាំងពីរ សម្រេចបាន១.១​៩​​លានដុល្លារ​អា​ម៉េ​រិក៕

ដោយ ជឹម ណារី