ប្រធានាធិបតីស្រីលង្កា និងលោកជំទាវ អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ដើម្បីទស្សនា ប្រាសាទបុរាណ

ឯកឧត្តម Maithripala Sirisena ប្រធានាធិបតីស្រីលង្កា និងលោកជំទាវ អមដំណើរដោយសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញដល់ អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ដើម្បីទស្សនាប្រាសាទបុរាណនានា រយៈពេលមួយថ្ងៃ ។

អញ្ជើញទទួលស្វាគមន៍នៅឯព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប មានវត្តមានឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមហាជនជាច្រើនរូបទៀត ។

រូបថត៖ ខឹម សុវណ្ណារ៉ា និង សោម ឫទ្ធី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ