សម្តេច​តេជោនា​យក​រដ្ឋមន្រ្តី អញ្ជើញ​ទៅដល់​អាកាសយា​នដ្ឋាន​អន្តរជាតិប៉េកាំង សាធារណរដ្ឋប្រជា​មានិត​ចិន ដើម្បីចូលរួមវរទិកាខ្សែក្រវ៉ាត់ និងផ្លូវ

56

សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណា​ចក្រកម្ពុជា និងគណៈប្រតិ​ភូជាន់ ខ្ពស់រាជ​រដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដ​ល់អាកាស​យានដ្ឋាន​អន្តរជាតិ​ប៉េកាំង សាធារណរដ្ឋ​ប្រជាមា​និតចិន ប្រកប​ដោយ​សុវត្តិភាព កាលពី​វេលា​ម៉ោង១៣និង៣០នាទី ម៉ោងនៅទីក្រុងប៉េកាំង ប្រទេសចិន ត្រូវនិងម៉ោង១២និង ៣០​នាទី ម៉ោង​នៅ​ព្រះរា​ជាណា​ចក្រ​កម្ពុជា ដើម្បីចូល​រួមវរ​ទិកា​ខ្សែក្រវ៉ាត់​និងផ្លូវ សម្រាប់កិច្ច​សហប្រតិ​បត្តិការ​​អន្តរ​ជាតិ និង​​អញ្ជើញ​បំពេញទស្សន​កិច្ចផ្លូវ​ការ នៅសាធារណ​រដ្ឋប្រជា​មានិតចិន ពីថ្ងៃទី១៣ដល់ថ្ងៃទី១៧ឧសភា។

នៅអាកាស​យានដ្ឋាន​អន្តរជាតិប៉េ​កាំង ប្រទេសចិន វត្តមាននៃ​ការអញ្ជើញ​ដល់របស់​សម្តេច​តេជោ​នាយករដ្ឋ​មន្រ្តី និងគណៈ​ប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋា​ភិបាល​កម្ពុជា ត្រូវបាន​ការធ្វើគារ​វកិច្ចស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុតពី ឯកឧត្តម Liu Zhenmin អនុរដ្ឋមន្រ្តី​ក្រសួង​ការបរទេស នៃសាធារ​រដ្ឋប្រជាមា​និតចិន​ ឯកឧត្តម ស្យង់ ព័រ ឯកអគ្គ​រដ្ឋទូត​​វិសាម​ញ​​និង​ពេញស​មត្ថភាព របស់សាធារ​ណរដ្ឋ​ប្រជា​មានិតចិន ប្រចាំព្រះ​រាជា​ណាចក្រ​កម្ពុជា លោកជំទាវ ខែក កែម៉ាលី ស៊ីសូដា ឯកអគ្គរាជ​ទូតវិសាមញ​និងពេញសមត្ថភាព របស់ព្រះរាជា​ណាចក្រកម្ពុជា ប្រចាំ​សាធារណ​រដ្ឋ​ប្រជា​​មានិតចិន ព្រម​​ទាំង​ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់​ខ្ពស់ថ្នាក់ដឹក​នាំរដ្ឋា​ភិបាលចិន និងឥស្សរជន​ការទូត​​របស់​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារ​ណរដ្ឋ​ប្រជា​មានិតចិន​ជាច្រើន​រូប។ សម្តេចអគ្គមហា​សេនាប​តីតេជោ ហ៊ុន សែន ប្រមុខរាជ​រដ្ឋា​ភិបាល​កម្ពុជា ក៏​ដូចជាប​ណ្តា​ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសក្នុង​ទ្វីបអាស៊ី អឺរ៉ុប និង​អាហ្រ្វីក ចំនួន​២៨ប្រទេស​ផ្សេងទៀត រួមទាំងប្រមុខអ​ង្គការ​សហប្រជា​ជាតិ ប្រធានធនាគារ​ពិភពលោក ប្រធានរូបិយ​​វត្ថុអន្តរជាតិ  និងជួប​ពិភាក្សា​គ្នាដើម្បី​ធ្វើការ​ចែក​រំលែក​នូវបទ​ពិសោធន៍ ពីគ្នាទៅវិញ​ ទៅមក នៅក្នុងវេទិកា​ខ្សែក្រវ៉ាត់​​និងផ្លូវ សម្រាប់កិច្ចសហ​ប្រតិបត្តិការ​អន្តរជាតិ ដែលនិងប្រា​រព្វធ្វើ​ឡើងនៅថ្ងៃទី១៤-១៥ នៅ​ទីក្រុង​ប៉េកាំង សាធា​រណ​​រដ្ឋប្រជា​មានិតចិន។

ដូចគ្នា​និង​បណ្តា​មេដឹក​នាំពិភព​លោក​ដទៃ​ទៀត​ដែរ​នោះ សម្តេចតេជោនា​យករដ្ឋមន្រ្តី និង​អញ្ជើញថ្លែ​ង​សុន្ទរកថា​គន្លឹះចំនួន​៣ នៅក្នុង​វេទិកា​ខ្សែក្រវ៉ាត់​និងផ្លូវ សម្រាប់កិច្ចស​ហប្រតិបត្តិការ​អន្តរជាតិ។ ជាមួយ​គ្នានេះ តាមកម្មវិធី​ដែលបានគ្រោងទុ​ក ក្រៅពីអញ្ជើញចូលរួម​វេទកាខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់កិច្ច​សហប្រតិប្ត្តិការ អន្តរ​ជាតិ សម្តេចតេជោ​នាយករដ្ឋមន្រ្តី និងជួបពិភាក្សា​ទ្វេភាគីជាមួយ ឯកឧត្តម នាយករដ្ឋមន្រ្តី ម៉ុងហ្គោលី និងមេដឹក​នាំ ពិភពលោកដទៃ​ទៀត​ដែលមាន​វត្តមាន​អញ្ជើញ​ចូលរួម​វេទិកាដ៏មា​នសារសំខាន់​នោះ។ ជាមួយគ្នានេះ សម្តេចតេ​ជោនាយករដ្ឋមន្រ្តី និងបន្តដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង នៅថ្ងៃទី១៦-១៧ ក្នុងគោលបំណងដើម្បី​ពង្រឹង​​ពង្រីកទំនាក់​ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ​ឲ្យកាន់តែ​រឹងមាំទ្វេឡើង​ថែម​ទៀត ពិសេសការអនុវត្តយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលមេដឹកនាំនៃប្រទេសទាំង​ពីរ​បានដាក់ចេញ ឲ្យកាន់តែមាន​ប្រសិទ្ធភាពទ្វេឡើ​ងថែម ទៀត៕

ចែករំលែក