សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ដល់មន្ត្រីនគរបាលជាង ១ពាន់នាក់ នៃសាលាបណ្ឌិត្យសភានគរបាលកម្ពុជា

កណ្ដាល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ -ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញ​ជា​អធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រវិទ្យាសាស្រ្ដនគរបាល ថ្នាក់បរិញ្ញាបត្រជាន់  ​ខ្ព​ស់ ថ្នាក់បរិញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនដល់និស្សិត នាយនគរបាលបន្តវេន និងសិក្ខាកាម​ ជ័​យ​​លាភី ចំនួន១.៤០០នាក់ នៅសាលាបណ្ឌិត្យសភានគរបាលកម្ពុជា ដែលមានទីតាំងស្ថិ​ត​​នៅ​ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល នាព្រឹកថ្ងៃចន្ទ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩។ និស្សិត និងសិក្ខាកាមជាមន្ត្រីនគរបាលដែលនឹងទទួលបានសញ្ញាបត្រ និងវិញ្ញាបន    ​ប​ត្រ​​នាថ្ងៃនេះ រួមមាន ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១៨០នាក់ នារី ០៧នាក់ ថ្នាក់បរិញ្ញាបត្រ ចំនួន៣១៩នាក់ នារី ៤០នាក់ សិក្ខាកាមថ្នាក់វិញ្ញាបនបត្រ ចំនួន ៩៦៦នាក់ នារី ៥៥នាក់។

គួរ​បញ្ជា​ក់ថា បណ្ឌិត្យសភានរគបាលកម្ពុជា គឺជាស្ថាប័នចំណុះឱ្យក្រសួងមហាផ្ទៃដែល​បានធ្វើ​សកម្ម​ភាពយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលមន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារ ដើម្បី​លើក​កម្ព​ស់គុណភាព និងសមត្ថភាពវិជ្ជាជីវៈមន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ​ទូទាំង​ប្រទេស ស្រប​តាមតម្រូវការរបស់សង្គមជាតិ និងស្តង់ដារគុណភាពដែលបានកំណត់។​ គិត​ចាប់​ពីឆ្នាំ​២០​០៧​ ដល់ឆមាសទី១ ឆ្នាំ២០១៩នេះ និស្សិតនាយនគរបាលបន្តវេន សិក្ខាកាម និង សិស្សនគរ​បា​ល បានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជាមានចំនួនសរុប៤៤. ៩២០នាក់ ក្នុងនោះនារី ២.៤៤១នាក់។ របាយការណ៍ក៏បានបង្ហាញទៀតថា ជាមធ្យម​បណ្ឌិត្យ​សភានគរបាល​កម្ពុ​ជា​បានបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ទាំងវគ្គ វែង និងវគ្គខ្លីជិត៤.០០០នាក់ក្នុងមួយឆ្នាំៗ។ ចំពោះសិស្សនគរបាលវគ្គបឋមវិជ្ជាជីវៈ នគរបាល ក្របខ័ណ្ឌថ្មី និ​ង​​មន្ត្រី​នគរបាលប៉ុស្តិ៍នានា បានបញ្ចប់ការសិក្សានៅតាមសាលានគរបាលជាតិ​ភូមិភាគ​ទាំង​៦​ គិតចាប់ពីឆ្នាំ២០០៧ ដល់ឆមាសទី១ ឆ្នាំ២០១៩ មានចំនួនសរុប១៤.៤៩១នាក់ ក្នុង​នោះនារី ១.៧៧៨នាក់ផងដែរ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ