សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព

ភ្នំពេញ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ — បន្ទាប់ពីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាចូលរួមក្នុង​កិច្ចប្រជុំត្រួត ពិ​និ​ត្យ​​ឡើងវិញជាសកលលើជំនួយសម្រាប់​ពា​ណិ​ជ្ជកម្ម ឆ្នាំ២០១៩ រយៈពេល៥ថ្ងៃ នៅទី​ក្រុង​ហ្សឺ​ណែវ ប្រ​ទេ​​សស្វីស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ​រាជា​​ណា​ចក្រកម្ពុ​ជា​ នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ បានអញ្ជើញនិវត្តន៍មកដល់កម្ពុជា​វិញ​ប្រ​កប​​​ដោយ​សុវត្ថិភាពតាមជើងយន្តហោះពិសេស។

អញ្ជើញទទួលដំណើរនិវត្តន៍របស់គណៈប្រតិភូជាន់ខ្ពស់ នៅព្រលានយន្ត​ហោះ​​​​អន្តរ ជា​តិ​​ភ្នំពេញ មានវត្តមាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រ​សួ​ង​​មហា​ផ្ទៃ​ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និ​ង​​ឥស្សរ​ជន​ជា​ន់​​ខ្ពស់ជាច្រើនរូបទៀត។

នៅក្នុងទីក្រុង​ហ្សឺ​ណែវ ប្រ​ទេ​​សស្វីស សម្ដេច​តេ​ជោនា​យករដ្ឋ​ម​ន្ត្រី​ បាន​អ​ញ្ជើញថ្លែង​សុន្ទរកថាគន្លឹះ​កិច្ចប្រជុំត្រួតពិ​និ​ត្យ​​ឡើងវិញជាសកល លើជំនួយសម្រាប់​ពា​ណិ​ជ្ជ​ក​​ម្ម ឆ្នាំ២០១៩ ដោយបានគូស​បញ្ជា​ក់ពី​ប​​ទ​ពិសោធន៍ កិច្ចប្រឹង​ប្រែ​ង និងយុទ្ធសាស្ត្រកម្ពុជាក្នុ​ង​​ការ​​ជម្នះឧបសគ្គនានា នាំមកនូវ​កំ​ណើ​​ន​សេដ្ឋកិច្ចគួរ​ឱ្យកោត​សរ​សើរដល់ប្រទេសកម្ពុជា និង​ប្រ​កាសជាផ្លូវការនូវយុទ្ធសាស្ត្រស​មាហរ​ណ​​កម្មពាណិជ្ជ​កម្ម​កម្ពុ​​ជាឆ្នាំ២០១៩-២​០​​៣០ ព្រមទាំ​ង​​អញ្ជើញថ្លែងសុន្ទ​រកថានៅក្នុងកម្មវិធី​ស​ង្គ​​ម​ដែល​រៀបចំ​ឡើ​ង​​ដោ​យ WTO ផ​ង​​ដែ​រ។ ជាមួយ​គ្នា​​នេះដែរ ស​ម្ដេ​ចតេជោនាយករដ្ឋមន្ត្រី ក៏បាន​អញ្ជើញថ្លែង​សុ​ន្ទ​​រកថា​នៅ​ក្នុងកិច្ចប្រជុំជាទៀង​ទាត់​​​លើកទី​៤​១ នៃ​ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជា​ជា​តិ ដែ​ល​​បានផ្ដល់សារៈសំខាន់​និ​ងច្បាស់​លា​ស់​មួ​យ ឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តដ៏មោះមុតរបស់​រាជរ​ដ្ឋា​​ភិបាលកម្ពុជា ក្នុងការ​គោ​​រ​ព​​សិទ្ធិ​មនុ​ស្ស​ និ​ងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ក្នុងឱកាសនៃការស្នាក់អាស្រ័យ នៅ​ទី​ក្រុ​ង​ហ្សឺណែវនោះដែរ សម្តេច​តេ​ជោ​នា​យករដ្ឋមន្រ្តី បានទទួលជួប​សន្ទនា​ការ​ងារដាច់​ដោយ​ឡែក​ៗពីគ្នា ជាមួយលោកបណ្ឌិត រតនាការ អា​ឌីការី (Ratanakar Adhika​ri)​នាយកប្រតិបត្តិ នៃក្របខ័ណ្ឌពង្រឹង​សមា​ហ​រណកម្ម​ពាណិជ្ជ​កម្ម, ឯកឧត្តម វិល ស្គិនណារី (Ville Skinnari) រដ្ឋ​មន្រ្តី​សហប្រតិ​បត្តិការ​អភិ​វឌ្ឍន៍ និងពាណិជ្ជ​កម្ម​អន្តរជាតិ នៃប្រ​ទេសហ្វាំងឡង់, លោកជំទាវ មិ​ឆែ​ល បាឆេឡេ (Michelle Bachelet) ឧត្តម​ស្ន​ងការអង្គការសហប្រជាជាតិ ទទួល​​បន្ទុកសិទ្ធិ​ម​នុ​ស្ស និងជួបសន្ទនា​ជាមួយ​ក្រុមហ៊ុនធំ​ៗចំ​នួ​ន​៦​របស់ស្វីស ព្រមទាំងជួបសំ​ណេះ​សំណាល​ជា​មួ​យ នឹងតំណាងសហគមន៍​ប្រជាពលរដ្ឋ សិ​ស្ស​ និស្សិតខ្មែរ ប្រមាណ​៧០០នាក់ រស់​នៅ​សហ​ព័ន្ធ​ស្វីស និងមកពីប្រទេសមួយចំនួនរបស់ ស​ហ​​ភាព​អឺរ៉ុបផងដែរ។

គួរបញ្ជាក់ដែរថា គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ចាកចេញពីកម្ពុជាកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ដើ​ម្បី​​ចូលរួមកិច្ចប្រជុំ«ត្រួត​ពិ​និ​ត្យ​ឡើង​វិញជា​ស​កល​លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩» ដែ​លប្រព្រឹត្តទៅ ពីថ្ងៃទី០៣ ដ​ល់​​ថ្ងៃ​ទី០៥ ខែកក្កដា ឆ្នាំ២០១៩ នៅអង្គការពាណិជ្ជ​កម្មពិភព​លោក ទី​ក្រុង​ហ្សឺណែវ ប្រទេស​ស្វី​ស​ ដែលជាការតបតាមការអញ្ជើញរបស់ ឯកឧត្ដម រ៉ូបឺតូ អា​ហ្សេ​វេ​ដូ​ អគ្គនាយកអង្គការ​ពាណិ​ជ្ជក​ម្មពិភពលោក​(WTO)​៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ