សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានឆ្នាំ២០១៧ ប្រកបដោយភាពជោគជ័យ


នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបិទវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពី អាស៊ាន ឆ្នាំ២០១៧ នៅសណ្ឋាគារសុខា ភ្នំពេញ។ ក្នុងរយៈពេលបីថ្ងៃនេះនៃវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានឆ្នាំ២០១៧នេះ

គឺបានទទួលលទ្ធផល យ៉ាងល្អប្រសើរទាំងសំរាប់កម្ពុជា និងសម្រាប់ប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសក្នុងពិភពលោក ផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថ្លែងអំណគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រធាន សហប្រធានរៀបចំនៃវេទិកា និង អរគុណចំពោះការអញ្ជើញចូលរួម ពីថា្នក់ដឹកនាំកំពូលៗនៃ ប្រទេស ទាំង៣មាន នាយករដ្ឋមន្រ្តីឡាវ នាយករដ្ឋមន្រ្តីវៀតណាម និងប្រធានាធិបតីហ្វីលីពីន ដែលបាន អញ្ជើញមកចូលរួមក្នុងវេទិកានេះ ព្រមទាំងតំណាងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់ ជាច្រើនរូបមកពីបណ្តាប្រទេសនានា។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានសង្កត់បញ្ជាក់អំពីសារៈសំខាន់នៃវេទិកានេះ ដែលយើងរួមគ្នាបង្កើត ឡើងដើម្បីជជែកពិភាក្សា រកដំណោះស្រាយ ចែករំលែក ភ្ជាប់ទំនាក់ទំនងសហប្រតិបត្តិការ ដែលនាំ មកនូវសុខដុមនីយកម្ម និងការរីកចម្រើនរួមគ្នានៅក្នុងក្របខណ្ឌអាស៊ាន និងនៅក្នុងពិភពលោក។ ការ អញ្ជើញចូលរួមពីបណ្តាមិត្តភក្តិប្រទេសដៃគូគឺបានបង្ហាញឲ្យឃើញពីសាមគ្គីភាព មិត្តភាព និងកិច្ច សហ ប្រតិបត្តិការដែលនាំមកនូវផលប្រយោជន៌រួមសម្រាប់ប្រទសទាំងអស់។ សម្តេចតេជោ សង្ឃឹមថា វេទិកា សេដ្ឋកិច្ច ពិភពលោកនេះនឹង ក្លាយទៅជាវេទិកាដ៏សំខាន់ក្នុងការពង្រីកស្មារតីសមាហរណកម្ម ក៏ដូចជា សាកលភាវូបនីយកម្ម។ នៅឆ្នាំ ២០១៨ ខាងមុខនេះ ប្រទេសវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះ រៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក បន្ទាប់ពីកម្ពុជា។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រគល់កណ្តឹងជូនឯកឧត្តម Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀតណាម ដើម្បីទទួលភារកិច្ចរៀបចំ វេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០១៨ នៅប្រទេសវៀតណាម៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ