សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុនសែន ជួបពិភាក្សាការងារជាមួយអគ្គនាយក អង្គការពាណិជ្ជកម្មពិភពលោក

40

ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ –សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម រ៉ូប៊ែរតូ អាហ្សេវ៉េឌូ (Roberto Azevedo) អគ្គ​នា​យ​ក​អង្គ​ការពាណិជ្ជកម្មពិភពលោក នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុង​ហ្សឺ​ណឺ​វ​ប្រទេ​ស​ស្វីស  មុនពេលចូលរួមបើកកិច្ចប្រជុំអង្គការពាណិជ្ជកម្មពិភពលោកលើកទី៧ ដើម្បីត្រួតពិ​និ​ត្យ​​ឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្មឆ្នាំ២០១៩។

ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងក្រោយជំនួបនោះថា  ឯកឧត្តមអគ្គ​នាយកបាន​ស្វាគ​មន៍​សម្ដេ​ច​តេ​ជោ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី និង​បាន​ថ្លែង​​​អំណរ​គុណចំពោះ​សម្ដេ​ច​​​តេជោនាយករដ្ឋមន្ត្រី ក៏ដូចជាប្រទេសកម្ពុ​ជា​ដែលបាន​ធ្វើវិភាគ​ទាន​ដល់ ដោយអង្គ​ការ​ពា​ណិ​​ជ្ជ​​កម្ម​ពិភព​លោកជាពិសេសក្នុងនាមកម្ពុជាជាប្រទេសសម្របសម្រួល ជាប្រទេសដែល​មា​ន​​ការ​អភិ​វឌ្ឍ​ន៏​តិច​តួ​​ច​ក្នុង​ឆ្នាំ​២០១៧។​ ឯកឧត្តម​ក៏បាន​អបអរ​សាទរចំពោះកម្ពុជា ​ក្នុង​ការ​ទទួ​ល​បាននូ​វកំណើន​សេដ្ឋកិច្ច​និងការអភិវឌ្ឍ ​ជា​ពិសេស​កំណើនសេដ្ឋកិច្ចដែលមាន៧%ជារៀង​រាល់​ឆ្នាំក្នុងរយៈពេល២០ ឆ្នាំចុងក្រោយនេះ ​ហើយ​ជាពិសេស​ទៀត​នោះ​ឯកឧត្តម​បានគូស​ប​ញ្ជា​​ក់ថា អ្វីដែលពាក់ព័ន្ធនឹង ការចូលរួមរបស់​ក​ម្ពុជា​គឺការចូលរួម ក្នុង​ការ​ធ្វើពា​ណិជ្ជកម្ម​ពហុ​ភាគី​​ក្នុង​កម្រិត​អន្តរជាតិ។

កម្ពុជាទទួលបានក្នុងក្របខណ្ឌ ជំនួយ សម្រាប់ពាណិជ្ជ​កម្ម​គឺកម្ពុជា​បានទទួល​ដោយ​ជោគ​​ជ័យ​ទ្វេដងនៅក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ជាពិសេសក្នុ​ងកា​រ​ធ្វើ​​​ការ​ជាមួ​យប្រ​ទេស​ដៃគូ​នឹងកម្ម​វិធី​ផ្សេងៗ ​នៅក្នុង​តំបន់​រួមទាំងធនាគារអភិវឌ្ឍន៍​អាស៊ីផង​ដែ​រ​។ មិនត្រឹមតែប៉ុណ្ណោះឯកឧត្តមបានគូសបញ្ជាក់ថាការចូលរួមពីប្រទេស​កម្ពុជាគឺមានសារៈ​សំ​ខា​ន់ហើយទទួលបានជោគជ័យ។          ឯកឧត្តមក៏បានគូស​បញ្ជាក់ផងដែរ អំពីការ​ដែលកម្ពុជា​បា​ន​​ជួយ​សម្របសម្រួលដល់ការវិនិយោគនិងការចូលរួម ដល់​ផ្នែក​អេ​ឡិច​ត្រូនិចពាណិជ្ជកម្ម ហើ​យ​ពាក់ព័​ន្ធដ​ល់ផ្នែកផ្សេងទៀត ដូច​ជាបញ្ហាអង្ករដែ​លក​ម្ពុជាមាន​ការបារម្ភនោះ​ឯកឧត្តម​​ធ្លា​ប់​បា​ន​លើកអំពីបញ្ហានេះជាមួយនឹងអង្គការសភាអឺរ៉ុបរួចមកហើយ។ ឯកឧត្តមសង្ឃឹមថា​កម្ពុជា​នឹ​ង​បន្តវិនិយោគចូលរួមក្នុងប្រព័ន្ធពហុភាគីជាពិសេសដូចជាអង្គការពាណិជ្ជកម្មពិភពលោក។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណ ចំពោះឯកឧត្តមអគ្គនាយក​អង្គការពា​ណិ​ជ្ជកម្មពិភពលោក   ជាពិសេសក្នុងការទទួលសម្ដេចនៅលើកនេះក៏ដូចនៅឆ្នាំ ២០១៨ កន្ល​ង​​ទៅ ហើយ​សម្ដេ​ចក៏​បានមាន​ប្រសាសន៍​ថានេះ​គឺជាកិត្តិយសរបស់កម្ពុជាហើយ​ដែលកម្ពុជា​បា​ន​ចូលរួមនៅក្នុងកម្មវិធីរួមទាំងការពិនិត្យមើលឡើងវិញនៃ​ជំនួយសម្រាប់ពាណិជ្ជកម្ម ​របស់​អង្គ​ការពាណិជ្ជកម្មពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ​សម្ដេ​ចបា​នគូ​សបញ្ជាក់ថា ​កម្ពុជា​អាច​រៀ​​ន​និងពិនិត្យឡើងវិញអំពីបទពិសោធន៍និងចែករំលែកបទពិសោធន៍​ជាមួយប្រទេសដទៃ​ទៀ​ត​ផ​ងដែរ។សម្ដេចបានគូសបញ្ជាក់ថា សម្ដេចមិនដែល​មានជំនឿទៅលើភាពឯកោ​នោះទេ​ហើ​យ​ភាពឯកោនោះមិនអាចជួយយើងបានឡើយ។

សម្ដេចបានគូសបញ្ជាក់អំពីការធ្វើស​មាហរណ​ក​ម្ម​របស់កម្ពុជាជាពិសេសនៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក​ ដោយសម្ដេច​បានមានប្រ​សា​​សន៍​បន្ថែមថាមុននឹងយើងចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០០៤ គឺ​កម្ពុជាបានចាប់ផ្ដើមការងារមួយចំនួនរួចហើយ គឺកម្មវិធីជាច្រើន​ដែល​កម្ពុ​ជាបាន​ត្រៀមក្នុង​កា​រ​ធ្វើ​​សមា​ហរណកម្ម។ទន្ទឹមនេះសម្ដេចក៏បានមានប្រសាសន៍ផងដែរថា យើងនឹង​ព្យាយាម​កែ​ល​​ម្អ ដូច្នេះហើយ​ក្នុ​ងកា​រទទួល​បាន​កំណើនសេដ្ឋកិច្ច៧%មិនធម្មតានោះ​ទេ ជា​ពិសេ​សក្នុ​ង​រ​យៈ​​ពេលពីរ​ទស្សវត្សរ៍ចុង​ក្រោយនេះ សម្ដេច​ក៏បាន​គូស​​បញ្ជាក់​អំពីការធ្វើពា​ណិជ្ជ​កម្ម​ក៏ដូចជា​ការ​​កែល​ម្អពា​ណិជ្ជកម្ម ជាពិសេស​គឺការប​ន្តធ្វើជាមួ​យប្រ​ទេសដទៃ​ទៀត​។​ សម្ដេច​ក៏បាន​ថ្លែង​អំណ​រគុណដល់អង្គការពាណិជ្ជកម្មពិភពលោក ដែលបានផ្ដល់ការជួយកម្ពុជា​ក៏ដូចជាជួយ​ដ​ល់​   ប្រទេស​មានការអភិវឌ្ឍន៏តិចតួច ជាពិសេសនៅពេលនេះសម្ដេច​បាន​គូស​បញ្ជា​ក់ថា​ជា​ពេ​​​លវេ​លាដែល​ល្អជាង​ពេល​ណា​ទាំង​អស់​ដែលបានគាំទ្រអំពីតួនាទីរបស់អង្គការ ពាណិជ្ជកម្ម​ពិ​ភពលោក ជាពិសេ​សគឺ​បរិ​បទ​ដែល​មានចរន្ត​នៃនយោ​បាយ​គាំពារនិយម។​សម្ដេចក៏​បានលើ​ពី​បទពិសោធន៍ ដែលសម្ដេចធ្លាប់ជួបធ្វើការជាមួយអតីតអគ្គនាយកអង្គការពាណិជ្ជកម្ម​ពិភព​លោ​ក ប៉ាស្កាឡាមី ដែលពេលនោះកម្ពុជាដើរតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ ២០១២ ។

ជំ​នួប​រវាងសម្ដេចតេជោនាយករដ្ឋមន្ត្រី និងអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក​ ក៏​បា​នផ្លាស់ប្តូរមតិយោបល់គ្នាសំដៅធ្វើយ៉ាងណាឲ្យកម្ពុជាបន្តទទួល​ផលប្រយោជន៍និងការធ្វើ​ស​​មាហរណកម្មនៅក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ហើយអង្គការពាណិជ្ជ​កម្ម​ពិ​ភ​ព​លោកនៅតែធ្វើយ៉ាងណាបន្តតួនាទីរបស់ខ្លួនក្នុងការកែទម្រង់នៅពេលខាងមុខនេះ។ ក្នុង​ជំ​នួ​បនេះ​ដែរសម្ដេចតេជោនាយករដ្ឋមន្រ្តីក៏បានលើកអំពីស្តង់ដារ ២ឬស្តង់ដា៣ ដូចជាការ​ត្រៀ​​ម​ដកEBA ពីកម្ពុជាដោយសភាអឺរ៉ុបនេះ ដោយសម្ដេចក៏បាន​គូសបញ្ជាក់ផង​ដែរ​ជា​មួ​យ​ឯក​ឧត្តមអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោកថា ទោះបីយើងទទួលបានអេប៊ីអេ​កម្ពុជាក៏​មិន​អាចក្លាយជាអ្នកមាន​បានដែរប៉ុន្តែបើបាត់បង់ EBA ក៏កម្ពុជាមិន​ស្លាប់​នោះដែរ។​ទោះជាយ៉ា​ង​ណាសម្ដេចបន្តថាកម្ពុជាត្រូវតែបន្តពង្រឹង ពង្រីកទីផ្សាររបស់ខ្លួន ហើយសម្ដេច​ក៏បា​នគូ​ស​បញ្ជា​ក់​ថា អង្គការ​ពាណិ​ជ្ជកម្មពិភពលោ​ក នៅតែ​ជាដៃគូ​ល្អជាមួយកម្ពុជាហើ​យកម្ពុជាក៏នៅតែ​ជា​ដៃគូ​ល្អជា​មួយ​អ​ង្គការ​ពាណិជ្ជ​កម្មពិភពលោកផងដែរ។

ឯកឧត្តមអគ្គនាយកអង្គ​ការពា​​ណិ​ជ្ជក​ម្មពិភ​ពលោកក៏បានគូសបញ្ជាក់អំពីទំនាក់ទំនងបច្ចុប្បន្នរវាងមហាអំណាចសេដ្ឋកិច្ច ដែល​កំ​ពុងមានភាពតានតឹង ជាពិសេសរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ​គឺសហរដ្ឋ​អា​មេ​រិក​និងចិន ដូច្នេះហើយ​អង្គ​ការពាណិជ្ជកម្មពិភពលោកបន្តតាមដាននៅ សេដ្ឋកិច្ចពិភពលោក​នា​ពេលបច្ចុប្បន្ន។    ទោះយ៉ាណាអង្គការពាណិជ្ជកម្មពិភពលោក នៅតែបន្តធ្វើការកែទម្រង់ ដើ​​ម្បីឆ្លើ​យតប​ទៅនឹ​ងកា​រប្រ​ឈម​ដូច​ជា​កា​រស្នើសុំរប​ស់ប​ណ្ដាប្រ​ទេស​ដែលជា​សមា​ជិ​ករបស់​អង្គ​ការពាណិជ្ជកម្មពិភពលោក ហើយឯកឧត្តម​ក៏បាន​មាន​ប្រសាសន៍ថាបាន ឯកភាព ទៅ​នឹង​ការ​ស្នើសុំការកែទម្រង់នេះ ដែលការកែទម្រង់នេះចាំបាច់ ត្រូ​វ​តែ​ធ្វើក្នុង​គ្រប់វិស័យ នៃពាណិជ្ជ​កម្ម​។ ឯកឧត្តមមានប្រសាសន៍ផងដែរថាពាក់ព័ន្ធនឹងការដោះស្រាយជម្លោះពាណិជ្ជកម្ម គឺយើ​ង​​មាន​យ​ន្តការ​រួចស្រាប់មកហើយៗ កម្ពុជា អាចដកស្រង់បទពិសោធន៍ និងធ្វើការ ជាមួយអង្គ​កា​រ​ពាណិជ្ជកម្មពិភពលោក។ ឯកឧត្តមអគ្គនាយកអង្គការពាណិជ្ជកម្មពិ​ភព​លោកមាន​ប្រសា​ស​​ន៍ថា អ្វីដែលសំខាន់ គឺចង់​បាន​សំឡេ​ងពី​បណ្ដា​ប្រ​ទេស​ដូចជាប្រទេសកម្ពុជា​នៅក្នុង​ការកែ​ទ​ម្រ​​ង់​អង្គការពាណិជ្ជកម្មពិភពលោក ជាពិសេសគឺធ្វើយ៉ាងណា​កម្ពុជា​អាច​ទាញ​យកអត្ថ​ប្រយោ​​ជ​ន៍​ពីការកសាងសមត្ថភាព ពីការកំណត់ពេលវេលានៃការអនុវត្តន៍ ជាពិសេសការចូល​រួម​នៅ​ក្នុង​​គ្រប់វិស័យរបស់អង្គការពាណិជ្ជកម្មពិភពលោក ជាពិសេសគឺទាញ​យក​អត្ថ​ប្រយោជន៍​ពី​ការ​​ធ្វើពាណិជ្ជកម្ម ពី​អន្តរ​ជាតិ៕

ដោយ ជឹម ណារី