ប្រមុខដឹកនាំកម្ពុជា វៀតណាម ឡាវ ​ប្តេជ្ញាខិតខំប្រែក្លាយតំបន់ត្រីកោណ​អភិវឌ្ឍន៍​ប្រទេសទាំងបីឱ្យទៅជាប៉ូលសេដ្ឋកិច្ចថ្មីមួយទៀត

ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ — ប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងបី កម្ពុជា វៀតណាម និងឡាវ បាន​ប្តេ​ជ្ញា​រួម​គ្នា​ថា​ នឹងខិតខំប្រែក្លាយតំបន់ត្រីកោណអភិវឌ្ឍន៍ឱ្យទៅជាប៉ូលសេដ្ឋកិច្ចថ្មីមួយទៀត សម្រាប់ប្រ​ទេ​​ស​ទាំងបី ពិសេសការខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងប្រ​ទេស​ទាំង​បី​ឱ្យ​​កាន់តែមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នេះបយោងតាមការឱ្យដឹងរបស់អ្នក​  យ​ក​ព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជា។

ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊នលើកទី៣៤ នៅរាជធានីបាងក​ក ព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេច​អគ្គមហាសេ​នាបតីតេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ង្វៀន សួនហ៊្វុក នាយ​ក   រ​ដ្ឋ​​ម​ន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តមបណ្ឌិត ថងលួន ស៊ីសូលីត នាយ​ក​រដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញចូលរួមក្នុង​ពិធីពិសារអា​ហា​​រ​ការងារពេលព្រឹក ដើម្បីធ្វើការផ្លាស់ប្តូរទស្សនៈ និងមតិមួយចំនួនទាក់ទិនទៅនឹងការជំរុញ​កិច្ច​សហប្រតិបត្តិការទ្វេភាគី ពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ ពិសេសទាក់ទិន​ទៅនឹង​ការ​អភិ​វឌ្ឍក្នុងតំបន់ត្រីកោណ នៃប្រទេសទាំងបីកម្ពុជា ឡាវ វៀតណាម ដែលមានការអភិវឌ្ឍ​តិច​តួច​​នៅឡើយ។ ក្នុងជំនួបអាហារការងារពេលព្រឹកនោះដែរ មេដឹកនាំរដ្ឋាភិបាលនៃ​ប្រទេស  ​ទាំ​ង​បី បានសម្ដែ​ងនូវការវាយតម្លៃខ្ពស់ និងកោតសរសើចំពោះ​លទ្ធផលជាវិជ្ជមាន ដែលក្រុម​ការ​ងា​រ​នៃប្រទេសទាំងបី ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណនៃប្រទេសទាំងបី ដែលពីមួយឆ្នាំ​ទៅ​មួយ​ឆ្នាំ​បានចូលរួមចំណែកដល់ការកៀរគររកប្រភពជំនួយពីគ្រប់ទិសទី ក្នុងការអភិវឌ្ឍតំបន់​ត្រី​កោ​ណ​ ​ឱ្យមានការប្រែប្រួលមុខមាត់ថ្មី និងមានការរីកចម្រើនជាលំដាប់ ពិសេសបានប្រែក្លា​យពី​តំបន់​មួយដែលមានការខ្វះខាត ជីវភាពរបស់ប្រជាពលរដ្ឋមានភាពក្រីក្រ ឱ្យក្លាយ​ទៅ​ជាតំបន់​មួ​យ​​ដែ​លមានការតភ្ជាប់ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ន ពិសេសការ​ប្រាស្រ័យ​ទាក់ទងរវាង​ប្រ​ជា​ជននិងប្រជាជន។ ប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងបី ក៏បាន​ប្តេជ្ញារួមគ្នាថា នឹង​ខិ​ត​​ខំប្រែក្លាយតំបន់ត្រីកោណអភិវឌ្ឍន៍ឱ្យ​កាន់ទៅជាប៉ូលសេដ្ឋកិច្ចថ្មី​មួយ​ទៀត សម្រាប់​ប្រទេស​ទាំ​ង​បី ពិសេសការខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងប្រ​ទេសទាំងបីឱ្យ​កា​ន់​​តែមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ