សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងឌូសាន់បេ ដើម្បីចូលរួមសន្និសីទកំពូល CICA

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងឌូសាន់បេ ប្រទេសតាជីគីស្ថាន នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីចូលរូមកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ក្រោមប្រធានបទ៖ « ចក្ខុវិស័យរួមដើម្បីសន្តិសុខ និងវិបុលភាពតំបន់ »។

រូបថត៖ បេសកជនពិសេសទូរទស្សន៍ជាតិកម្ពុជា

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ