សម្ដេចតេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សាចង្អៀត និងបើកកិច្ចប្រជុំកំពូលពេញអង្គទ្វេភាគីជាមួយនាយករដ្ឋមន្ត្រី​ ហុង​ គ្រី

8

ពិ​ធីបដិសណ្ឋារកិច្ច ដោយឯកឧត្ដម វីទ័រ អូបេន (Viktor Orban) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋហុងគ្រី នៅល្ងាចថ្ងៃទី១៣​ មិថុនា​ ដដែលនេះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ សម្តេចតេជោ​នាយករដ្ឋមន្រ្តី និងសមភាគីនាយករដ្ឋមន្រ្តីហុងគ្រី ក៏បានអញ្ជើញធ្វើជំនួបពិភាក្សាចង្អៀត និងបើកកិច្ចប្រជុំកំពូលពេញអង្គទ្វេភាគី ដើម្បីបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគី នៃប្រទេសទាំង​ពីរកម្ពុជា ហុងគ្រី ឲ្យកាន់តែរឹងមាំស្អិតរមួតនិងទ្វេឡើងថែមទៀត។

បន្ទាប់ពីជំនួបទ្វេភាគី របស់ សម្ដេច​អគ្គ​​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម វីទ័រ អូបេន (Viktor Orban) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋហុងគ្រី កាលពីល្ងាច ថ្ងៃព្រហស្បតិ៍ ១១កើត ​ខែជេស្ឋ​ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ​២០១៩ នៅវិមានរដ្ឋាភិ​បាល កាម៉េ​លី​តា ក្នុងទីក្រុងប៊ុយដាប៉េស រួចមកប្រមុខរដ្ឋាភិបាល នៃ​ប្រ​ទេសទាំងពីរ បានអញ្ជើញក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួនបី សំដៅពង្រឹងកិច្ចសហ​ប្រ​​តិ​បត្តិការទ្វេភាគី រវាងប្រទេសទាំង​ពីរក​ម្ពុ​ជា-ហុងគ្រីឱ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត។