ឯកសារចំនួនបីត្រូវបានចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា ទៅកាន់សាធារណរដ្ឋហុងគ្រី

13

ភ្នំពេញ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ -បានឱ្យដឹងថា បន្ទាប់ពីជំនួបទ្វេភាគី របស់ សម្ដេច​អគ្គ​​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម វីទ័រ អូបេន (Viktor Orban) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋហុងគ្រី កាលពីល្ងាច ថ្ងៃព្រហស្បតិ៍ ១១កើត ​ខែជេស្ឋ​ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ​២០១៩ នៅវិមានរដ្ឋាភិ​បាល កាម៉េ​លី​តា ក្នុងទីក្រុងប៊ុយដាប៉េស រួចមកប្រមុខរដ្ឋាភិបាល នៃ​ប្រ​ទេសទាំងពីរ បានអញ្ជើញក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួនបី សំដៅពង្រឹងកិច្ចសហ​ប្រ​​តិ​បត្តិការទ្វេភាគី រវាងប្រទេសទាំង​ពីរក​ម្ពុ​ជា-ហុងគ្រីឱ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត។

ឯកសារសំខាន់ៗទាំងនោះ រួមមាន៖ ទី១-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និង ​រ​ដ្ឋា​​ភិបាលហុងគ្រី ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ទី២-កម្មវិធីផ្លាស់ប្តូរវិស័យអប់រំ រវាង​ក្រ​សួ​ងអប់រំយុវជននិងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងធនធានមនុស្សហុងគ្រី ស​ម្រា​​​ប់​ឆ្នាំ២០២០-២០២១ និងឆ្នាំ២០២២ ។ ៣-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ច​ស​​ហប្រតិបត្តិការ និងអភិវឌ្ឍន៍ធនធានមនុស្ស ទេសចរណ៍ រវាងវិទ្យាស្ថានជាតិទេសចរណ៍​ក​ម្ពុ​​ជា ជាមួយសាកលវិទ្យា​ល័យ Milton Friedman University នៃប្រទេសហុងគ្រី ក៏បានចុះ​ហ​ត្ថ​​លេខាផងដែរ។

គួរបញ្ជាក់ដែរថា នេះគឺជាលើកទី១ ដែលជាដំណើរបំពេញទស្សនកិច្ច​ថ្នាក់ខ្ពស់បំផុ​ត របស់​ប្រ​មុខរាជ​រដ្ឋាភិ​បាលកម្ពុជាអញ្ជើញបំពេញទស្សន​កិច្ចផ្លូវការទៅកាន់ប្រទេសហុងគ្រី បន្ទាប់ពី​ប្រ​ទេ​សទាំងពីរបាន​ភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាកាលពីឆ្នាំ១៩៥៦។ ព្រះរា​ណាចក្រកម្ពុ​ជា​ និងប្រទេសហុងគ្រី បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នានៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៥៦​។​ ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ត្រូវបានកាត់ផ្តាច់ក្នុងរបបខ្មែរក្រហម នាឆ្នាំ១៩៧៥។ នៅ​ឆ្នាំ​១៩៧៩ សាធារណរដ្ឋប្រជាមានិតកម្ពុជា និងប្រទេសហុងគ្រី បានភ្ជាប់ទំនាក់ទំនង​ការ​ទូត​ជាថ្មីឡើងវិញ ក្នុងរយៈពេលនោះគឺពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩៣ ប្រទេសហុង​គ្រី​បាន​ផ្តល់​ការឧបត្ថម្ភ គាំទ្រដល់អតីតរដ្ឋកម្ពុជា និងបានរួមចំណែកដល់ប្រតិបត្តិការរបស់អ៊ុនតាក់  ក្នុ​ង​​​ប្រតិបត្តិការស្វែងរកសន្តិភាពនៅកម្ពុជា។ នៅក្នុងទំនាក់ទំនងទ្វេភាគីនោះដែរ ហុងគ្រីបាន​ផ្ត​ល់​​​ថវិកាចំនួន ១០០លានហ្វ័ររីនហុងគ្រី ដល់រដ្ឋាភិបាលនៃអតីតរដ្ឋកម្ពុជា ក្នុងការសាងសង់​មជ្ឈ​មណ្ឌលកុមារកំព្រាកម្ពុជា បារាំង ហុងគ្រី កំពង់កន្តួត ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្ត​   ក​ណ្តា​​ល និងនៅឆ្នាំ១៩៩៧កាកបាទក្រហមហុងគ្រី បានផ្តល់ជំនួយថ្នាំ​ពេទ្យ គិតជាទឹក​ប្រាក់​ជា​ង​១ម៉ឺនដុល្លារអាម៉េរិក ដល់ជនរងគ្រោះដោយទឹកជំនន់នៅកម្ពុជា។ លើការរួមចំណែកដល់ ការ​បណ្តុះ​​បណ្តាលធនធានមនុស្សនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៨០ រហូតដល់ឆ្នាំ១៩៩១ ហុងគ្រី បាន​រួមចំណែកបណ្តុះបណ្តាលនិស្សិតកម្ពុជាសរុបចំនួន ១៩៥នាក់។ ចាប់ពីឆ្នាំ២០១៤ ដល់​ឆ្នាំ​​២០១៨ និស្សិតកម្ពុជាចំនួន៥០នាក់ បានទទួលអាហារូបករណ៍ក្រោមកម្មវិធី Sripendium Hu​n​g​a​rian Program ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ លើ មុខវិជ្ជាកសិកម្ម មនុ​ស្ស​​សាស្រ្ត វិស្វកម្ម សេដ្ឋកិច្ច វិទ្យាសាស្រ្ត ធម្មជាតិ។ល។ ដោយឡែកក្នុង ឆ្នាំ២០១៩នេះ មាន​និស្សិ​តកម្ពុជាចំនួន២៩នាក់ កំពុងបន្តការសិក្សានៅប្រទេសហុងគ្រី៕

ដោយជឹម ណារី