ប្រមុខដឹកនាំកម្ពុជា-ហុងគ្រី ឯកភាពគ្នាក្នុងការបើកស្ថានទូតប្រទេសទាំងពីរនៅឆ្នាំ២០២១

13

ភ្នំពេញ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ -ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្ដម វីទ័រ អូបេន (Viktor Orban) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋហុងគ្រី បានឯកភាពគ្នាថា នៅ​ក្នុង​ខួប ៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅឆ្នាំ២០២១ កម្ពុជានិងបើក​ស្ថា​ន​ទូត​ទូតរបស់កម្ពុជានៅទីក្រុងប៊ុយដាប៉េស ហើយហុងគ្រី​ក៏នឹងបើកស្ថានទូតរបស់ខ្លួន​នៅរាជ​ធា​​​នីភ្នំពេញផងដែរ ដើម្បីបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគី នៃប្រទេសទាំង​ពីរក​ម្ពុ​ជា-ហុងគ្រីឱ្យកាន់តែរឹងមាំស្អិតល្មួត និងទ្វេឡើងថែមទៀត។ នេះបើតាមការឱ្យដឹង ​របស់​អ្ន​ក​យ​​​កព័ត៌​មានរបស់ទូរទស្សន៍ជាតិកម្ពុជា។

នៅក្នុងជំនួបពិភាក្សាចង្អៀតនិងកិច្ចប្រជុំកំពូលពេញអង្គទ្វេភាគី ដែលបានចំណាយ ពេ​ល​ប្រមាណជិត២ម៉ោង របស់សម្ដេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី​នៃ​ព្រះ​​រាជាណាចក្រកម្ពុជា និងឯកឧត្ដម វីទ័រ អូ​បេ​ន​ (Viktor Orban) នាយករដ្ឋមន្រ្តីនៃ​សា​ធារ​ណ​រដ្ឋ​ហុងគ្រីធ្វើឡើង នៅវិមានរដ្ឋាភិ​បាល កាម៉េ​លី​តា ក្នុងទីក្រុងប៊ុយដាប៉េស បន្ទាប់ពីពិធី​បដិ​ស​ណ្ឋា​រកិច្ចផ្លូវការកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ១១កើត ​ខែជេស្ឋ​ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី១៣ ខែមិ​ថុនា ឆ្នាំ​២​០១៩  ប្រមុខរដ្ឋាភិបាលនៃ​ប្រទេ​ស​ទាំង​ពីរ​បានឯកភាពគ្នា ក្នុងការពង្រឹង និង​ពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើ​គ្រប់វិស័​យស​ម្រា​ប់​ប្រទេស ទាំងពីរឱ្យកាន់តែប្រសើរ​ថែមទៀត។ពិសេសការជួយគាំទ្រគ្នាទៅវិញ​ទៅមកទាំងក្នុង​ក្របខ័​ណ្ឌ​​​ទ្វេភាគី ពហុភាគី តំបន់ និងអន្តរ​ជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។

ឯកឧត្តមនា​យ​ករដ្ឋមន្រ្តីហុងគ្រីមានប្រសាសន៍ថា ឯកឧត្តមសូមគោរពទ្វេដងចំពោះសម្តេច តេជោ​នាយក​រដ្ឋ​​មន្រ្តី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសហុងគ្រី ក្នុង ឋានៈ​ជា​នា​យ​ក​​រដ្ឋមន្រ្តី បើទោះបីជាពេលមុនៗ សម្តេចធ្លាប់បានអញ្ជើញមកកាន់ហុងគ្រីជា ច្រើនលើកក្តី។

ស​​ម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា នេះគឺជាដំណើរទស្សនកិច្ច លើកដំបូងមក​កាន់​ប្រ​ទេសហុងគ្រី ក្នុងឋានៈជានាយករដ្ឋមន្រ្តី បើទោះបីជាពេលកន្លងមកសម្តេចធ្លាប់ទៅ​បំពេញ​ទ​ស្សនកិច្ចផ្លូវការ និងបំពេញការងារចំនួន ៨លើករួចមក នៅប្រទេសហុងគ្រីកាល ពីអតីត​កាល​ក៏ពិតមែន។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោក៏បានពិភាក្សាយ៉ាងយក ចិត្តទុកដាក់​ទា​ក់​​ទិនទៅនឹងសភាពការណ៍នៅសហភាពអឺរ៉ុប ពិសេសក្រោយពីការបោះឆ្នោត សភាកាលពី​ពេលថ្មី​​កន្លងទៅ ពិសេសទៅទៀតសម្តេចតេជោក៏បានលើកការពិភាក្សាយ៉ាង យកចិត្តទុកដាក់ ទា​ក់ទិនទៅ​នឹង​គោលជំហរ និងទស្សនៈរបស់ហុងគ្រី ពាក់ព័ន្ធទៅនិងគោល នយោបាយរបស់ ស​ហភាពអឺរ៉ុប ពិសេសពាកព័ន្ធទៅនឹងបញ្ហា EBA។

ឯកឧត្តមនាយករដ្ឋមន្រ្តីហុង​គ្រីមានប្រ​សា​​សន៍ថា អ្វីដែល​ឯកឧត្តមមានការចាប់អារម្មណ៍ បំផុត គឺកិច្ចសហប្រតិបត្តិការរវាង​សហ​ភា​ព​អឺ​រ៉ុប និងអាស៊ាន ដែលផ្តល់សារសំខាន់សម្រាប់ ប្រទេសហុងគ្រី។ ឯកឧត្តមមានប្រសាសន៍​បន្ត​ថា សម្តេចតេជោ​បាន​ដើរតួនាទីយ៉ាងសំខាន់ ក្នុងក្របខ័ណ្ឌអាស៊ាន និងសហភាពអឺរ៉ុប ពិ​សេ​សជំរុញដល់​កិច្ចសហ​ប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច វប្បធម៌ បណ្តុះបណ្តាលធនធានម​នុ​ស្ស​​។

ក្នុងជំនួបពិភាក្សា​គ្នា​នោះដែរ ឯកឧត្តមនាយករដ្ឋមន្រ្តីមានប្រសាសន៍នៅចំពោះ​មុខស​ម្តេច​តេជោដែរថា អ្វីដែល​ឯកឧត្តម​ចង់​ឃើញនោះ គឺការជួបប្រជុំនៃគណៈកម្មការចម្រុះ​ប្រទេ​ស​ទាំងពីរ ពិសេសការជំរុញ​កិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល ដោយឈរ​លើ​​គោលការណ៍​មិនជ្រៀត​ជ្រែក​កិច្ចការផ្ទៃក្នុងផងខ្លួន ពោលគឺការគោរពគ្នាទៅវិញទៅមក។

ពា​ក់​ព័ន្ធទៅនិងបញ្ហា EBA ឯកឧត្តម​នាយករដ្ឋមន្រ្តីមានប្រសាសន៍ថា បញ្ហាEBAវាគឺជារឿង​ខ្វែង​គំនិតគ្នារវាងសហភាពអឺរ៉ុប និង​កម្ពុជា ផ្ទុយទៅវិញហុងគ្រីតែងតែឈរ និង​គាំទ្រកម្ពុជា​ជា​និ​ច្ច ពិសេសទៅទៀតនោះ ហុងគ្រីមិន​គាំទ្របញ្ហានយោបាយ និងបញ្ហាពាណិជ្ជកម្ម សេដ្ឋកិច្ច ឱ្យ​មានភាពច្របូកច្របល់គ្នានោះទេ។ តាម​រយៈ​នេះ ឯកឧត្តមមានប្រសាសន៍ថា សូមសម្តេច​ទុក​ចិត្ត​ចំពោះហុងគ្រី ក្នុងការតស៊ូមតិ​ជាមួយ​នឹងសហភាពអឺរ៉ុបទាក់ទិនទៅនឹងបញ្ហាEBA នេះ​។ នៅចំពោះមុខសម្តេចតេជោ ឯកឧត្តម​នាយករដ្ឋមន្រ្តីមានប្រសាសន៍ថា មានក្រុមហ៊ុន​រប​ស់​ប្រ​ទេសហុងគ្រី កំពុងមានចំណាប់អារម្មណ៍​វិនិយោគនៅកម្ពុជា ដែលក្នុងនោះធនាគារអា​ហរ័​ណ​ នីហរ័ណហុងគ្រី នឹងផ្តល់ប្រាក់កម្ចីដល់​បណ្តាក្រុមហ៊ុនទាំងនោះ ធ្វើការវិនិយោគក្នុង​ប្រទេ​ស​កម្ពុជា។ ឯកឧត្តមបន្តថា ឯកឧត្តមពិត​ជា​មាន​ការរីករាយចំពោះការវិវឌ្ឍរីកចម្រើន​ខាង​សេ​ដ្ឋ កិ​ច្ចរបស់ប្រទេសកម្ពុជា ហើយតាមរយៈ​ដំណើរ​ទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ​នៅពេ​ល​នេះ គឺយើងពិតជារីករាយក្នុងការបើកបេះដូង​ដ៏ទូលំទូលាយ ក្នុងការជួយគ្នាទៅវិញទៅ​មក​។ ​

សម្តេចតេជោមានប្រសាសន៍ដែរថា បើទោះបី​ជា​កន្លងមកប្រទេសទាំងពីរធ្លាប់បើកស្ថាន ទូត ក្នុង​ប្រទេសផងខ្លួនក៏ពិតមែន ប៉ុន្តែប្រទេសទាំងពីរ​បានបិទស្ថានទូតរៀងៗខ្លួន តាមរយៈ​ដំ​ណើរ​​ទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសហុងគ្រីនា​ពេល​នេះ សម្តេចចង់ឃើញប្រទេសទាំងពីរ ធ្វើ​ការបើកស្ថានទូតជាថ្មីឡើងវិញ ដើម្បីជួយគ្នា​ទៅវិញ​ទៅមក ពិសេសបង្កើនកិច្ចសហប្រតិ​ប​ត្តិ​​ការសម្រាប់ប្រទេសទាំងពីរ។ សម្តេចតេជោក៏បានស្នើឱ្យមាន ការជំរុញកិច្ចសហប្រតិបត្តិ​ការ​លើ​​វិស័យសេដ្ឋកិច្ច ពាណិជ្ជ កម្ម និងទេសចរណ៍សម្រាប់ប្រទេស​ទាំងពីឱ្យកាន់តែមាន​ទំហំ​ធំ​ឡើ​ងថែមទៀត។

ជាមួយគ្នានេះ សម្តេចបានគោរពអញ្ជើញ​ឯកឧត្តម​នាយករដ្ឋមន្រ្តីហុងគ្រី មកបំពេញទស្សន កិច្ចផ្លូវការនៅកម្ពុជា ស្របពេលដែលកម្ពុជាធ្វើ​ជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូ​ល​អាស៊ឹមនៅឆ្នាំ ២០២០។ សម្តេចតេជោក៏បានស្នើឱ្យហុងគ្រីជួយជួសជុលប្រាសាទកោះកែ ជា​មួយ​នឹងបទ ពិសោធន៍ដែលហុងគ្រីធ្លាប់អភិរក្សតំបន់ប្រវត្តិសាស្រ្ត បុរាណរបស់ខ្លួន។ សម្តេចក៏​បា​ន​​សន្យាថា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីបញ្ហាទឹក ក្នុងប្រទេសហុងគ្រីនៅពេល​ខា​ង​មុខ​​ផងដែរ។

ជាការឆ្លើយតប ឯកឧត្តមនាយករដ្ឋមន្រ្តីបានទទួលយក សំណើនៃការអញ្ជើញ​បំ​ពេ​ញ ទស្សនកិច្ចផ្លូវការ និងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ឹម នៅពេលខាងមុខ។

គួរបញ្ជាក់ដែរថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានអញ្ជើញមកទស្សនកិច្ចផ្លូវការ និង​ទស្ស​នកិច្ចសិក្សា ព្រមទាំងចូលរួមមហាសន្និបាតបក្ស និងអមដំណើរសម្តេចពញាចក្រី ហេង សំ​រិន នៅប្រទេសហុងគ្រីចំនួន ៨លើករួចមកហើយ គិតចាប់ពីឆ្នាំ១៩៧៩ -១៩៨៤ ដែល​នៅ​ពេ​លនោះសម្តេចតេជោជារដ្ឋមន្រ្តីការបរទេស។ នេះគឺជាលើកទី៩ហើយ ក៏ជាលើកទី១ ផង​ដែរ ដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការក្នុង​នាមជា​នាយ​ករដ្ឋ​មន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា ហើយនេះក៏ជាលើកទី១នៃដំណើរបំពេញទស្សនកិច្ច​ថ្នាក់ខ្ព​ស់​បំ​ផុតរប​​ស់​ប្រ​មុ​ខរាជ​រដ្ឋាភិ​បាលកម្ពុជា ក្នុងការបំពេញទស្សន​កិច្ចផ្លូវការទៅកាន់ប្រទេស​ហុ​ង​គ្រី​ បន្ទាប់ពី​ប្រ​ទេ​សទាំងពីរបាន​ភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាកាលពីឆ្នាំ១៩៥៦។ ព្រះរាជា​ណា​ចក្រ​កម្ពុ​ជា​ និងប្រទេសហុងគ្រី បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នានៅថ្ងៃទី២០ ខែ​ក​ញ្ញា​ ឆ្នាំ១៩​៥​៦​។​ ទំនាក់ ទំនងការទូតនៃប្រទេសទាំងពីរ ត្រូវបានកាត់ផ្តាច់ក្នុងរបបខ្មែរក្រហម នា​ឆ្នាំ១៩៧៥។ នៅ​ឆ្នាំ​១៩៧៩ សាធារណរដ្ឋប្រជាមានិតកម្ពុជា និងប្រទេសហុងគ្រីបានភ្ជាប់​ទំ​នាក់​ទំ​នងការ​ទូ​​ត​​ជាថ្មីឡើងវិញ ក្នុងរយៈពេលនោះ គឺពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩៣ ប្រទេ​ស​ហុងគ្រី​បា​ន​ផ្តល់​ការឧបត្ថម្ភគាំទ្រដល់អតីតរដ្ឋកម្ពុជា និងបានរួមចំណែកដល់ប្រតិបត្តិការ ​រប​ស់ ​UNTAC ក្នុ​ង​​ប្រតិបត្តិការស្វែងរកសន្តិភាពនៅកម្ពុជា៕