ឧបនាយករដ្ឋមន្ត្រីឡាវ បង្ហាញការកត់សម្គាល់ចំពោះការរីកចម្រើនរបស់កម្ពុជា

ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ — ឯកឧត្តម សន សៃស៊ីផាន់ដន ឧបនាយករដ្ឋមន្ត្រីនៃសាធារដ្ឋប្រជាធិបតេយ្យ​ប្រជាមា  ​និ​ត​​ឡាវបានធ្វើការកត់សម្គាល់ និងកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស​របស់​កម្ពុ​ជា​ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះ​រា​ជា​ណាចក្រកម្ពុជា។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានថ្លែងដូច្នេះប្រាប់អ្នកយកព័ត៌មាន ប​​ន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា​ចក្រកម្ពុ​ជា​ បានអនុញ្ញាតឱ្យ ឯកឧត្តម សន សៃស៊ីផាន់ដន ឧបនាយករដ្ឋមន្ត្រីនៃសាធារដ្ឋ​ប្រជា​ធិប​តេ​យ្យ​​ប្រជាមា​និ​ត​​ឡាវ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នា​ព្រឹក​ថ្ងៃ​អង្គារ ២កើត ខែជេស្ឋ ឯក​ស័​ក​ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០​១៩ នៅវិមាន​សន្តិ​ភាព ក្នុងខណៈដែលឯកឧត្ដមអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។

ឯកឧត្តម សន សៃស៊ីផាន់ដន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខអំពីថ្នាក់ដឹកនាំឡាវ ជូនសម្តេចតេជោ​នា​យ​ក​រដ្ឋ​មន្ត្រី និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន ក៏ដូចជារាជរដ្ឋាភិបាល​កម្ពុ​ជា​ដែ​លកន្លងមកតែងតែជួយគាំទ្រដល់ប្រទេសឡាវ។ ឯកឧត្តមក៏ បានគោរពជម្រាបជូន​សម្ដេច​តេ​ជោថា តាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ ព្រះរាជាណាចក្រកម្ពុជា​នាពេល​នេះ គឺដើម្បីសិក្សាឈ្វេងយល់ ដកស្រង់បទពិសោធន៍អំពីការ​អភិវឌ្ឍ​របស់កម្ពុជា ដើម្បីយកទៅ​អនុ​វត្តន៍​នៅប្រទេសឡាវ។ ក្នុងន័យនេះឯកឧត្តមក៏បាន​ជម្រាបជូនសម្ដេចតេជោនូវអ្វីដែលជាការកត់​សម្គា​ល់របស់ឯកឧត្តម នោះគឺព្រះរាជាណាចក្រ​កម្ពុជា​នៅពេលនេះ មានការរីកចម្រើនយ៉ាង​ខ្លាំង​ជាពិសេសអគារខ្ពស់ៗបានរីកស្គុសស្គាយ ហើយជីវភាពប្រជាជនក៏មានភាពល្អប្រសើរ។ ឯ​ក​ឧត្តមក៏បានអរគុណចំពោះសម្ដេចតេជោ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រដល់វិនិ​យោ​​​គិ​ន​​ឡាវ​នៅកម្ពុជា ជាពិសេស​ធនាគារ​ឡាវ BIC ក៏ដូចជាអ្នកវិនិយោគផ្សេងៗ និងការគាំ​ទ្រ​ដល់ការទិញថាមពលពីឡាវ​ផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ​ការផ្តាំ​ផ្ញើសួរ​សុខ​ទុក្ខ​ពីថ្នាក់ដឹកនាំឡាវ ហើយក៏បានធ្វើការណែនាំថាករណីធនាគារ​ដើម្បីឱ្យ​ទទួលបាន​នូវ ភាព​ជោ​គ​ជ័យនោះ គឺធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់ ដល់ការផ្ដល់កម្ចីដល់វិស័យ​ឧស្សាហ កម្ម  និ​ង​​សិប្បកម្ម។ ពាក់ព័ន្ធនឹងវិស័យថាមពលវិញ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែង អំណរ​គុ​ណ​​ដល់ភាគីឡាវផងដែរ ដែលឆ្នាំនេះបានផ្ដល់នូវការលក់ថាមពលអគ្គិសនី ដល់ កម្ពុជាចំនួន១​៨​​ មេហ្គាវ៉ាត់ ដែលអគ្គិសនីនេះកំពុងតែប្រើប្រាស់នៅខេត្តកំពង់ធំ និងខេត្ត​ព្រះវិហារ។ សម្តេ​ច​តេ​ជោក៏បានធ្វើការណែនាំ ក៏ដូចជាផ្តល់នូវអនុសាសន៍ផងដែរថា ទំហំ​ពាណិជ្ជកម្មកម្ពុជា និង​ឡាវ ​គប្បីណាជំរុញឱ្យមានការរីកចម្រើនកាន់តែធំថែមទៀត ជាពិសេសវិស័យទេសចរណ៍ វិស័​យ​វប្បធម៌ និងវិស័យវិនិយោគ ក៏ដូចជាវិស័យសេដ្ឋកិច្ចផង។ សម្ដេចតេជោក៏បានបន្ថែមថា គួរ​លើក​យ​ក​វិស័យថាមពលជាវិស័យអាទិភាព សម្រាប់កិច្ច សហប្រតិបត្តិការរវាងប្រទេសទាំង​ពីរ ហើយ​ទាក់​​ទងនឹងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏គម្បីណាបញ្ចូលទៅ​លើការទិញ​ដូរ នៃវិស័យ​ថា​មអគ្គិសនីនេះផងដែរ៕

ដោយ ​ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ