ឯកអគ្គរាជទូតថ្មីប្រទេសម៉ាឡេស៊ីអះអាងពីការជំរុញកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើងថែមទៀត

ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ — ឯកឧត្ដម Eldeen Hussaini Bin Mohd Hashim ឯកអគ្គរាជទូតថ្មីប្រទេសម៉ាឡេស៊ី ប្រ​ចាំ​ព្រះរាជាណាចក្រកម្ពុជា បានអះអាងពីការការជំរុញកិច្ចសហប្រតិបត្តិការប្រទេស​ទាំងពីរ​ (ក​ម្ពុ​​ជា-ម៉ាឡេស៊ី) ពិសេសលើវិស័យពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែល្អប្រសើរ​ឡើងថែម​ទៀ​ត​។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានថ្លែងដូច្នេះប្រាប់អ្នកយកព័ត៌មាន ប​ន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា​ចក្រកម្ពុ​ជា​ បានអនុញ្ញាតឱ្យឯកឧត្ដម Eldeen Hussaini Bin Mohd Hashim ឯកអគ្គរាជទូតថ្មីប្រទេស​ម៉ា​ឡេស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃអង្គារ ២កើត ខែជេស្ឋ ឯក​ស័​ក​ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ នៅវិមានសន្តិភាព។

ក្នុងជំនួបនោះ ឯក​ឧ​ត្ដ​ម Eldeen Hussaini Bin Mohd Hashim បានគោរពជម្រាបជូន​សម្តេចតេជោនាយករដ្ឋម​ន្ត្រី​ថា​ ឯកឧត្ដមពិតជារីករាយណាស់ដែលបានមកបំពេញ​បេសកកម្ម​កាទូតនៅព្រះរាជាណា​ច​ក្រ​កម្ពុជា។ ឯកឧត្ដមបានសម្ដែងនូវការគោរព និងកោតសរសើរយ៉ាង ខ្លាំង​សម្តេចតេជោ ហ៊ុន សែន ដែលជាមេដឹកនាំមួយរូប បានដឹកនាំប្រទេសកម្ពុជាពីប្រទេស ដែលមានសង្គ្រាមហែកហួរ មកជាប្រទេសដែលមានសុខសន្តិភាព ប្រជាធិបតេយ្យ និងជា​ប្រទេសដែលមានការអភិវឌ្ឍ និ​ងរីកចម្រើន។ ឯកឧត្ដមឯកអគ្គរដ្ឋទូតម៉ាឡេស៊ីថ្មី ក៏បាន​ជម្រាប​ជូនសម្ដេចតេជោនាយក​រដ្ឋ​មន្ត្រី​ថា ក្នុងបេសកកម្មការងារការទូតរបស់ឯកឧត្ដម​នៅ​កម្ពុជានាពេលនេះ គឺធ្វើយ៉ាង​ណា​ ជំរុញទំ​នា​ក់ទំនងកម្ពុជា និងម៉ាឡេស៊ីឱ្យកាន់តែមាន​ការរីកចម្រើនឡើងថែមទៀត។ ជាមួយគ្នានេះ ជំ​រុ​ញ​រាល់កិច្ចព្រមព្រៀងអនុស្សរណៈទាំង​ឡាយ ដែលបានចុះហត្ថលេខាកន្លង​មកឱ្យដំណើរ​ការ​​ទៅមុខ ជាពិសេស ជំរុញពាណិជ្ជ​កម្មកម្ពុជា និងម៉ាឡេស៊ីឱ្យមានទំហំកាន់តែធំឡើង ក្នុងនោះ​​ការនាំអង្ករចេញពីកម្ពុជា​ទៅម៉ាឡេ​ស៊ី ព្រមទាំងធ្វើយ៉ាងណាជំរុញការវិនិយោគម៉ាឡេស៊ី​នៅ​ក​ម្ពុជា​ឱ្យក្លាយទៅជាវិនិយោគធំលំ​ដាប់ទី១នៅកម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរ​ចំពោះឯកឧ​ត្ដ​ម​ Eldeen Hussaini Bin Mohd Hashim ដែលត្រូវបានតែងតាំងជាអគ្គរដ្ឋទូតវិសាមញ្ញាញ   និ​ង​ពេញសមត្ថភាពនៅកម្ពុជា ហើយស្ដេចតេជោក៏បានមានប្រសាសន៍ផងដែរថា ទំនាក់ទំនង​រវា​ងកម្ពុជា និងម៉ាឡេស៊ីបានឈានដល់កម្រិតមួយដែលមិនធ្លាប់មាន។ ​សម្ដេចតេជោបាន បញ្ជាក់ថា អ្វីដែល​ជា​គោល​បំ​​ណ​ង និងសេចក្តីប៉ងប្រាថ្នារបស់សម្ដេច គឺធ្វើយ៉ាងណាជំរុញ ពាណិជ្ជកម្មរវាងប្រទេសទាំង​ពី​រឱ្យកាន់តែធំបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាជំរុញលំហូរពាណិ​ជ្ជ​កម្ម​រវាង​ប្រទេសទាំងពីរ ឱ្យមានលំហូរដោយសេរីស្របតាមយន្តការគោលការណ៍ និងគោល នយោ​បា​យ​របស់អាស៊ាន មិនតែប៉ុណ្ណោះត្រូវជំរុញឱ្យមានលំហូរពាណិជ្ជកម្មរវាងប្រទេស​អាស៊ាន និង​អា​ស៊ានផងដែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានធ្វើការណែនាំឱ្យធ្វើ​យ៉ាងណា​ជំរុញ​កិច្ច​ព្រម​ព្រៀងពាណិជ្ជកម្មប្រទេសទាំងពីរ  និងជំរុញកិច្ចព្រមព្រៀងមិនយក ពន្ធ​ត្រួតគ្នានៃ​ប្រទេ​ស​ទាំ​ងពីរផងដែរ ដើម្បីធ្វើយ៉ាងណាសម្រួលដល់ការវិនិយោគពាណិជ្ជ​កម្មរវាងប្រទេសទាំងពីរ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ