រដ្ឋមន្រ្តីការបរទេសទីម័រឡេស្តេ វាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ប្រទេសកម្ពុជា

ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩​ — សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរា​ជាណា​ចក្រ​កម្ពុជា នា ព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ នៅវិមានព្រឹទ្ធសភា បានអនុញ្ញាតឱ្យឯកឧត្តម ឌីយ៉ូនីស្យូ ដា កូសតា បាបូ សូរេស (Dionisio da Costa Babo Soares) រដ្ឋមន្រ្តីការបរទេស និងសហប្រតិ បត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចូលជួបសម្តែងការគួរសម និងធ្វើសវនា ការ ខណៈដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាច ក្រកម្ពុជា។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជា ណាចក្រកម្ពុជា។ សម្តេចចាត់ទុកថា ដំណើរទស្សនកិច្ចនាឱកាសនេះ ពិតជាមានសារៈសំខាន់ ដល់ការពង្រឹងពង្រីកចំណង មិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេស ដើម្បីជាគុណ ប្រយោជន៍ដ៏ធំធេងប្រជាជន និងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។

ឱកាសនោះ ឯកឧត្តម ឌីយ៉ូនីស្យូដាកូសតា បាបូ សូរេស បានពាំនាំនូវការផ្តាំផ្ញើសួរ សុខទុក្ខពីសំណាក់ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រីនៃប្រទេសទីម័រឡេស្តេ ជូនដល់សម្តេច ប្រធានព្រឹទ្ធសភា និងប្រជាជនកម្ពុជា។ ឯកឧត្តមបានជម្រាបជូនអំពីគោល បំណងនៃដំណើរ ទស្សនកិច្ចនាពេលនេះ ដើម្បីពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាង ប្រទេសកម្ពុជា និងប្រទេសទីម័រឡេស្តេ និងពិភាក្សាគ្នាក្នុងក្របខ័ណ្ឌពហុភាគីក្នុងបរិបទ អង្គការអាស៊ាន។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាថា ប្រទេសកម្ពុជា និងប្រទេសទីម័រឡេស្តេ មានប្រវត្តិសាស្ត្រ និងអតីតកាលដូចគ្នា ក្នុងបរិបទសង្រ្គាមដែល ប្រទេសទាំងពីរបានជួបប្រទះ។ ប្រទេសកម្ពុជា គឺជាប្រទេសគំរូមួយ ក្នុងការដឹកនាំកសាង និងការអភិវឌ្ឍប្រទេស។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ចំពោះសម្ដេចអគ្គ មហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបំពេញ ទស្សនកិច្ចនៅប្រទេសទីម័រឡេស្តេ កាលពីឆ្នាំ២០១៦ ហើយដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺដើម្បីពង្រឹងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រត្តិការ ក្នុងការជួយគាំទ្រគ្នាទៅវិញទៅមកទៅលើឆាកអន្តរជាតិ។
ឯកឧត្តម រដ្ឋមន្រ្តី បាន វាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ប្រទេសកម្ពុជា ដែលនាំឱ្យ ប្រទេសកម្ពុជាមានការរីកចម្រើន ជាពិសេសធ្វើឱ្យមានការអភិវឌ្ឍ និងវឌ្ឍនភាពផ្នែកសេដ្ឋកិច្ច យ៉ាងរឹងមាំ។ វឌ្ឍនភាពផ្នែកសេដ្ឋកិច្ចនេះ គឺជាបទពិសោធន៍សម្រាប់ប្រទេសទីម័រឡេស្តេ ក្នុងការសិក្សាឈ្វេងយល់។

ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាថា តាមរយៈជំនួបជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាអំពី កិច្ចសហប្រតិបត្តិការទ្វេរភាគី ដោយបានផ្តោតជាសំខាន់លើការងារជាច្រើន ដែលភាគីទាំងពីរធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ជាពិសេសលើវិស័យបច្ចេកទេស សេដ្ឋកិច្ច។ ជាងនេះទៅទៀត ក្នុងក្របខ័ណ្ឌពហុភាគី ប្រទេសទីម័រឡេស្តេ គឺជាផ្នែកមួយនៃ អង្គការអន្តរជាតិ ប៉ុន្តែប្រទេសទីម័រឡេស្តេ ពុំទាន់ជាសមាជិកពេញសិទ្ធិរបស់អាស៊ាននោះទេ ដូច្នេះហើយ ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ គឺដើម្បីស្វែងរកការ គាំទ្រពីប្រទេសកម្ពុជា ក្នុងការគាំទ្រប្រទេសទីម័រឡេស្តេជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។

តាមរយៈជំនួបជាមួយនឹងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានគាំទ្រឱ្យប្រទេសទីម័រឡេស្តេ ចូលជាសមាជិកអាស៊ាន។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋ មន្រ្តីបានគោរពស្នើសុំសម្តេចប្រធានព្រឹទ្ធសភា គាំទ្រឱ្យប្រទេសទីម័រឡេស្តេក្លាយទៅជា ប្រទេសនៅក្នុងសមាជិកអាស៊ាន។
នៅក្នុងឱកាសនោះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងអំណរគុណ ចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់ឯកឧត្តម ឌីយ៉ូនីស្យូ ដា កូសតា បាបូ សូរេស ដែលបានថ្លែង សរសើរអំពីទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ ប្រពៃរវាង ប្រជាជន នៃប្រទេសទាំងពីរ ក៏ដូចជាការរីកចម្រើនរបស់ ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយដោយបានមើលឃើញទំនាក់ ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការ រីកចម្រើន។ ការរីក ចម្រើននេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំ ជាន់ខ្ពស់ និងថ្នាក់ដឹកនាំជំនាញ ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមក នៅក្នុងក្របខ័ណ្ឌកិច្ច សហប្រតិបត្តិការអន្តរជាតិ។
សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា គាំទ្រទាំងស្រុងចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរលើផ្នែក សេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកទេស វប្បធម៌ ដឹកជញ្ជូន និងវិស័យអប់រំ។ល។ សម្តេចប្រធានព្រឹទ្ធសភា សូមលើកទឹកចិត្តចំពោះរដ្ឋាភិបាលបនៃប្រទេសទាំងពីរ ក្នុងការជំរុញ កំណើនពាណិជ្ជកម្ម ជំរុញការផ្លាស់ប្តូរទេសចរណ៍ វប្បធម៌ និងការផ្លាស់ប្តូរមនុស្ស។

តាមរយៈឯកឧត្តមរដ្ឋមន្រ្តី សម្តេចប្រធានព្រឹទ្ធសភាបានផ្តាំផ្ញើនូវការសួរសុខទុក្ខដោយ សេចក្តីគោរពរាប់អានអំពីសម្តេច ជូនចំពោះឯកឧត្តមប្រធានសភាជាតិទីម័រឡេស្តេ និងសូម គោរពអញ្ជើញឯកឧត្តមប្រធានសភាជាតិទីម័រឡេស្តេ មកបំពេញទស្សនកិច្ចនៅព្រះរាជាណា ចក្រកម្ពុជា តាមពេលវេលាសមស្របណាមួយ។

សម្តេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ដូចអ្វីដែលឯកឧត្តមរដ្ឋមន្រ្តីបានលើក ឡើងអំពីការគាំទ្ររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេមអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ចំពោះប្រទេសទីម័រឡេស្តេជាសមាជិកអាស៊ាន សភាកម្ពុជាក៏សូមគាំទ្រសភាទីម័រ ឡេស្តេជាសមាជិកអាយប៉ាផងដែរ៕

ដោយ ប៉ាល់ សុង

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ