ព្រះមហាក្សត្រយាងនិវត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយព្រះរាជសុវត្ថិភាព

18

ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីបានយាងចូលរួមការប្រារព្ធខួប២៥ឆ្នាំ នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គររ( ICC-Angkor )នៅសាធារណរដ្ឋបារាំង ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឬទ័យស្ដេចយាងមកដល់កម្ពុជាវិញហើយតាមព្រះទីនាំងយន្តហោះពិសេស  នាព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៩ ប្រកបដោយព្រះរាជសុវត្ថិភាព។

យាងនិងអញ្ជើញថ្វាយព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះករុណាព្រះមហាក្សត្រនឯព្រលានយន្ត ហោះអន្តរជាតិភ្នំពេញមានវត្តមាន សម្ដេចវិបុលសេនាភក្ដីសាយ ឈុំ ប្រធាន ព្រឹទ្ធសភា សម្ដេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាសម្ដេចអគ្គមហាសេនាបតី តេជោ  ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី   ក្រសួងមហាផ្ទៃសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋ មន្ត្រីក្រសួងការពារជាតិ ព្រមទាំងរាជវង្សានុវង្ស និងឥស្សរជនជាន់ខ្ពស់មួយចំនួនទៀត។

គួរបញ្ជាក់ដែរថា គណៈកម្មាធិការ អន្តរជាតិដើម្បី សម្របសម្រួល កិច្ច គាំពារ និង អភិវឌ្ឍន៍តំបន់រមណីយដ្ឋាន ប្រវត្តិសាស្ត្រ អង្គរ ហៅកាត់ថាអាយ ស៊ី ស៊ី អង្គរ ( ICC-Angkor ) បាន រៀបចំកិច្ច  ប្រជុំ បច្ចេកទេស លើក ទី ៣១ និង កិច្ចប្រជុំពេញអង្គលើក ទី ២៥ ព្រមទាំង ប្រារព្ធពិធី អបអរសាទរខួប២៥ ឆ្នាំនៃការបង្កើត អាយស៊ីស៊ី អង្គរកាលពីថ្ងៃទី ៤ និងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០ ១ ៨ នៅ ទី រួមខេត្តសៀមរាប ។ ការរៀបចំ ពិធី អបអរសាទរ ខួប ២៥ ឆ្នាំ នៃ ការបង្កើត ICC-Angkor នេះមានគោលបំណង សាទរភាព ជោគជ័យដែល កើតចេញ មកពីយន្តការរបស់ស្ថាប័នមួយ នេះក្នុងការជួយ កិច្ចការអភិរក្ស និង អភិវឌ្ឍ ន៍សម្បត្តិវប្បធម៌បុរាណរបស់បណ្ដា ប្រទេស ជាសមាជិក  ដែល បច្ចុប្ប  ន្ន ICC-Angkor ក៏កំពុងក្លាយជាគំរូមួយបង្ហាញទៅបណ្តាប្រទេសនានាលើសកលលោកទៀតផង។ គណៈកម្មាធិការអាយស៊ីស៊ី អង្គរ( ICC-Angkor ) បាន បង្កើតឡើង នៅ ឆ្នាំ ១៩៩៣ ក្រោយសនិ្នសីទ អន្តរជាតិ លើក ទី ១ ស្តីពីអង្គរនៅ ទីក្រុងតូក្យូប្រទេសជប៉ុនតាមសំណូមពររបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ហើយការបង្កើត ICC-Angkor នេះធ្វើឡើង  ក្រោយពេលដែលប្រាសាទអង្គរវត្ត បានដាក់ បញ្ចូលជាសម្បត្តិ បេតក ភណ្ឌមនុស្សជាតិ របស់អង្គការយូណេស្កូ នៅ ថ្ងៃទី ១៤ ធ្នូ ឆ្នាំ ១៩៩២ ។  សកម្មភាពនិង សមិទ្ធផល ដែល ICC-Angkor បាន អនុវត្តន៍កន្លងមកនោះ គឺ ការជួសជុលប្រាសាទ  និង អភិរក្ស បេតិកភណ្ឌគម្រោងបណ្តុះបណ្តាលថែទាំប្រាសាទស្រាវជ្រាវ និង អភិវឌ្ឍន៍លើកតម្លៃរមណីយដ្ឋាន អង្គរតាមរយៈ ក្រមប្រតិបត្តិអង្គរសាង សង់សារមន្ទីរ ព្រះនរោត្តម សីហនុ- អង្គរ និង សារមន្ទីរកុលាលភាជន៍អង្គរនៅភូមិតានី និង សាងសង់ សារមន្ទីរវាយនភណ្ឌ ប្រពៃណី  អាស៊ីអាគ្នេយ៍ ជាដើម ។ សមាជិកនៃ អាយស៊ីស៊ី – អង្គរមាន ចំនួន ៣៧ ប្រទេសមកពី ទ្វីប ៥ និង មាន  អង្គ ការ  អន្ត រ ជាតិ ចំនួន ១៣ ទៀត ចូលរួម ជា សមាជិក ដែរ ។  បណ្តាប្រទេស ទាំងនោះរួម មាន ៖  ប្រទេសបារាំង អាល្លឺម៉ង់  អូស្ត្រាលីប៊ែលហ្សិក ប្រ៊ុយណេ  កម្ពុជា​ កាណាដា ដាណឺម៉ាក អេហ្ស៊ីប អេស្ប៉ាញ អាម៉េរិ ក រុស្ស៊ីក្រិច ហុងគ្រី ឥណ្ឌា​ ឥណ្ឌូ ណេស៊ី អ៊ីតាលី ជប៉ុន ឡាវ លុច ហ្សំបួរ ម៉ាឡេស៊ីម៉ិចស៊ិច ន័រវែសនូវែលសេឡង់ ហូឡង់ ហ្វីលីពីន ប៉ូឡូញ ចក្រភព អង់គ្លេស  អៀរឡង់  ខាងជើង សាធារណរដ្ឋ កូរ៉េ ចិន សិង្ហ បុរី ស្រីលង្កា  ស៊ុយអែត ស្វីសប​ថៃ ទុយណេស៊ី និង វៀតណា ម។

គួររម្លឹកដែរថា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះ មហាក្ស ត្រនៃព្រះរាជា ណា ចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឬទ័យស្ដេចយាងទៅចូល រួមក្នុងពិធី ប្រ រ ព្ធខួប២៥ឆ្នាំ នៃសកម្មភាពគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គរ( ICC-Angkor )នៅសាធារណរដ្ឋបារាំង កាលថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៩៕

ដោយ ជឺម ណារី