ព្រះករុណា ព្រះមហាក្សត្រ ព្រះរាជានុញ្ញាតឲ្យទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចូលថ្វាយបង្គំគាល់ នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ

8

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរា​ជាណា​ចក្រ​កម្ពុជា ព្រះរាជានុញ្ញាតឲ្យលោកជំទាវ អោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចូលថ្វាយបង្គំគាល់ នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ខណៈលោកជំទាវអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ ។

រូបថត៖ ព្រះបរមរាជវាំង