សម្តេចព្រះមហាក្សត្រី ព្រះរាជានុញ្ញាតឲ្យទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ

11

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះរាជានុញ្ញាតឲ្យលោកជំទាវ អោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ខណៈលោកជំទាវអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ ។

រូបថត៖ ព្រះបរមរាជវាំង