ឱកាសទទួលបានការងារសមរម្យ និងកម្មសិក្សាការងារ នៅក្នុងវេទិកាការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ (325)

នាទី ទីផ្សារការងារ និងមុខរបរ Vol 325
ឱកាសទទួលបានការងារសមរម្យ និងកម្មសិក្សាការងារ នៅក្នុងវេទិកាការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ

ដើម្បីផ្តល់ភាពងាយស្រួល សម្រាប់យុវជន អ្នកស្វែងរកការងារធ្វើ និងសាធារណៈជនទូទៅ ក្នុងការដាក់ពាក្យស្វែងរកការងារក្នុងប្រទេស ក៏ដូចជានិយោជកដែលត្រូវការបុគ្គលិក កម្មករ និយោជិត ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំនូវកម្មវិធី “វេទិកាការងារ” ស្តីពី “ឱកាសការងារ និងកម្មសិក្សាការងារ” នៅក្នុងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ។
ដើម្បីទទួលបានព័ត៌មានស្តីពីឱកាសការងារ និងកម្មសិក្សាការងារ សូមទំនាក់ទំនង
☎️ 077 232 378 / 016 786655

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ