ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន អញ្ជើញជាអធិបតីពិធីបុណ្យកាត់ឬសសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តអង្គនិស្ស័យ ខណ្ឌពោធិ៍សែនជ័យ

70

ព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីកា​រគណៈ​រដ្ឋមន្ត្រី តំណាង​​ដ៏ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​អញ្ជើញ​ជាអធិប​តីពិធី​បុណ្យ​កាត់ឬស​សីមា និង​សម្ពោធ​សមិទ្ធ​ផល​នា​​នា ក្នុង​វត្ត​អង្គ​និស្ស័យ ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានីភ្នំពេញ។ ពិធីនេះ ក៏មានការ​អញ្ជើញ​ចូលរួមពី​សម្តេចព្រះ​សង្ឃ​នាយក ឃឹម សន ព្រះសង្ឃ អាចារ្យគណៈកម្មការ​អាចារ្យវត្ត ថ្នាក់ដឹកនាំ ប្រតិភូអមដំណើរ នៃទីស្តីការ​គណៈ​រដ្ឋមន្ត្រី អាជ្ញាធរដែនដី និងប្រជាពល​រដ្ឋយ៉ាងច្រើនកុះករ។

ឯកឧត្តម​ឧ​បនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានមាន​ប្រសាសន៍​ថា ដោយសារ​កម្ពុជាយើ​ងមាន​​សុខសន្តិភាពពេញលេញ ទើបធានា​បាន​សេចក្តី​សុខ​ក្រេម​ក្សាន្ត និងជីវភាពរ​ស់នៅ​របស់ប្រជាពលរដ្ឋ​បានល្អប្រសើរគួរជាទីមោទនៈ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់​អាជ្ញាធរ​រាជធានីភ្នំពេញ និងខណ្ឌពោធិ៍​សែនជ័យ ត្រូវយក​ចិត្តទុក​ដាក់​ខ្ពស់​​ក្នុងការ​សម្រួល​ឯកសារ លិខិតស្នាម​នានា​ជូន​ប្រជាពល​រដ្ឋ ដែលរស់​នៅក្នុង​សង្កាត់​មួយ​ចំនួន ដូច​ជាសង្កាត់​ឪឡោក ជាដើម ខណៈដែលមាន​ការផ្លាស់ប្តូរ ផ្ទេរកាត់ចូល​ទៅខណ្ឌ​បង្កើតថ្មី ដែលទើបនឹងបង្កើតឡើង។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹក​អំពីការ​លំបាក​របស់ប្រជាពល​រដ្ឋកម្ពុជា ក្នុងរបបបនប្រល័យពូជសាសន៍ ប៉ុល ពត និងការបង្ខំឱ្យ​ធ្វើការធ្ងន់​ហួសកំលាំង បង្អត់អាហារ ការលាបពណ៌ និងចោទប្រកាន់ចោទថា ក្បត់​អង្គការ និងការកាប់​សម្លាប់​យ៉ាងរង្គាល។ ប៉ុន្តែ បច្ចុប្បន្ន ប្រទេសជាតិ​មាននូវ​សុខសន្តិភាព ក្រោមការដឹកនាំរ​បស់រាជរដ្ឋាភិបាល ដឹកនាំដោយ​គណបក្សប្រជាជន​កម្ពុជា ដូចនេះ សូមប្រជាពលរដ្ឋ​ទាំងអស់​គ្នាចូលរួម​ថែរក្សា សុខសន្តិភាព​នេះឱ្យបាន​ស្ថិតស្ថិរ​គង់វង្ស និងដើម្បីការ​អភិវឌ្ឍរីកចម្រើន​របស់សង្គម​ជាតិដ៏យូរអង្វែង។

ក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានពាំនាំ​យកនូ​វថវិកា​របស់​សម្តេចតេជោ នាយករដ្ឋមន្ត្រី ចំនួន​១២លាន​រៀលប្រគេន​ដល់ព្រះសង្ឃ​ចៅអធិការ​វត្តសម្រាប់​ចាត់ចែង​កសាង​សមិទ្ធផល​ក្នុងវត្ត ៣០ម៉ឺនរៀល​សម្រាប់​ទិសសីមាទាំងបី និងសីមាឥន្ទកិល​៧០ម៉ឺនរៀល ជូនសីលវ័ន សីលវតីក្នុងម្នាក់ក្រណាស់សមួយដុំ និងថវិកា២ម៉ឺនរៀល យុវជនកកបាទក្រហម កាយរិទ្ធ និង ស.ស.យ.ក ក្នុងម្នាក់ៗ២ម៉ឺនរៀល និងជូនខណ្ឌពោធិ៍សែនជ័យ ១លានរៀល៕