សេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩

49

នៅព្រឹកថ្ងៃសុក្រ ១កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៨ និង៣០នាទីព្រឹក នៅវិមានសន្តិភាព មានបើក​កិច្ច​ប្រជុំ​ពេញអង្គ​គណៈ​រដ្ឋមន្ត្រី​ ​​​ក្រោម​អធិបតី​ភាព​​​​ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បីពិនិត្យនិងពិភាក្សាលើ៖

១- សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត។
២-គម្រោងវិនិយោគវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ទំហំ ៨០MW និងគម្រោងវិនិយោគ​  ស្ថានីយ​​​​អគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ២កន្លែង នៅពោធិ៍សាត់១កន្លែង ៦០MW និង​​នៅ​​កំពង់ឆ្នាំង១កន្លែង ៦០MW និងបន្ថែមអានុភាព ២០MW លើគម្រោងផលិត​ថាមពល​​អគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ៦០MW នៅកំពង់ស្ពឺ​ដែលបានអនុម័តរួច ដើម្បីផលិតអគ្គិសនីលក់ឱ្យអគ្គិសនីកម្ពុជា។
៣-សេចក្ដីព្រាងគោលនយោបាយជាតិស្ដីពីសុខភាពសិក្សា។
៤-បញ្ហាផ្សេងៗ៖

Download (PDF, 1.97MB)