ព្រះករុណា ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ស្តេចយាងដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំង

8

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ស្តេចយាងដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំង នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ប្រកបដោយព្រះរាជសុវត្ថិភាព តាមព្រះរាជទីនាំងយន្តហោះពិសេស ដើម្បីគង់ប្រថាប់ពិនិត្យ និងព្យាបាលព្រះរាជសុខភាព នាមន្ទីរពេទ្យនៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមាន ការថ្វាយព្រះរាជបដិសណ្ឋារកិច្ចពីសំណាក់លោកជំទាវអគ្គរាជទូតកម្ពុជា និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។

រូបថត៖ ទំព័រហ្វេសប៊ុក Royal du Cambodge