ឯកឧត្ដមប្រធានាធិបតីសាធារណរដ្ឋកូរ៉េ និងលោកជំទាវ អញ្ជើញចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅកម្ពុជា

28

ឯកឧត្ដម មូន ចេអ៊ីន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ និងលោកជំទាវ អញ្ជើញចាកចេញ ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលបីថ្ងៃនៅកម្ពុជា ។

អញ្ជើញជូនដំណើរនិវត្តន៍របស់ ឯកឧត្តមប្រធានាធិបតី និងលោកជំទាវ នៅឯព្រលានយន្តហោះ មានវត្តមាន សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត។

រូបថត៖ ខឹម សុវណ្ណារ៉ា