ឯកសារមួយចំនួនត្រូវបានចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េនៅកម្ពុជា

22

ភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ — បន្ទាប់ពីជំនួបបចរចាទ្វេភាគី នាព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៩ នៅ​វិមានសន្តិភាព​នោះ​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម M​oon Jae-in ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ បានអញ្ជើញធ្វើជា​សាក្សីនៃ​ពីធី​ចុះ​ហត្ថ​លេខាលើឯកសារមួយចំនួន សំដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកា​ន់​​តែប្រសើរឡើងថែមទៀត។

ឯកសារទាំងនោះរួមមាន៖ ១-កិច្ចសម្របសម្រួលក្របខ័ណ្ឌ ស្ដីពីការផ្ដល់ឥណ​ទានសម្ប​ទា​ន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០១៩-២០២៣ ដែល​ចុះហត្ថ​លេ​ខាដោយ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការ បរទេស និងសហ​ប្រ​តិ​​បត្តិការអន្តរជាតិ និងលោកជំទាវ KANG Kyung-Wha រដ្ឋមន្ត្រីការបរទេស​នៃសាធារ​ណរ​ដ្ឋ​កូ​រ៉េ​។ ២-កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់ គម្រោងបង្កើតមន្ទីរពេទ្យសាកល​វិទ្យាល័​យ​វិទ្យា​សាស្ត្រសុខាភិបាល ចុះហត្ថលេខាដោយ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្ដម EUN Sung-soo ប្រធា​ន​ធា​នាគារនីហរ័ណអាហរ័ណកូរ៉េ។ ៣-អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និង​ថា​ម​ពល នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសា​ធារណរដ្ឋកូរ៉េ ស្ដីពីគម្រោងផ្គត់ផ្គង់ ថាមពល សម្រាប់ប្រព័ន្ធបណ្ដាញអគ្គិសនី​ខ្នាតតូច​បំ​ផុ​ត និងស្ថានីយសាកអាគុយនៅកម្ពុជា ចុះហត្ថលេខាដោយឯកឧត្ដម ស៊ុយ សែម រដ្ឋមន្ត្រី​ក្រ​សួ​​ងរ៉ែ និងថាមពល និងឯកឧត្ដម SUNG Yunmo រដ្ឋមន្ត្រីពាណិជ្ជកម្ម ឧស្សាហលម្ម និងថាម​ព​ល នៃសាធារណរដ្ឋកូរ៉េ។ ៤-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិ​បត្តិ​ការ​ទ្វេ​ភាគីរវាងទីភ្នាក់ងារជំរុញវិនិ យោគពាណិជ្ជកម្មកូរ៉េ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់​កិច្ច​ស​ហប្រតិបត្តិការ​សម្រួលការវិនិយោគពីកូរ៉េ ចុះហត្ថលេខាដោយឯកឧត្ដម សុខ ចិន្ដាសោ​ភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង​ឯក​ឧត្ដម KWON Pyung-oh ប្រធាន និងជានាយកប្រតិបត្តិទីភ្នាក់ងារជំរុញពាណិជ្ជកម្ម-វិនិ​យោ​កូរ៉េ (KOTRA)។ ៥-អនុស្សរណៈនៃការយោគយល់គ្នារវាងរាជបណ្ឌិតសភាកម្ពុជា និង​ក្រុម​​ប្រឹក្សាស្រាវជ្រាវជាតិ សម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងសង្គមសាស្ត្រ នៃសា​ធារ​ណ​រដ្ឋ​កូរ៉េ ចុះហត្ថលេខាដោយ ឯកឧត្ដម សុខទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្ដម SEONG Kyoung Ryung ប្រធានក្រុមប្រឹក្សាស្រាវជ្រាវជាតិសម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសង្គម (NRC) នៃសាធារណរដ្ឋកូរ៉េ៕

ដោយ ជឹម ណារី