ប្រមុខរាជរដ្ឋាភិបាលអំពាវនាវឱ្យអ្នកវិនិយោគកូរ៉េ មកសិក្សាឈ្វេងយល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា

20

ភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវ ឱ្យវិស័យឯកជន និងអ្នកវិនិយោគកូរ៉េ ដែលមិនទាន់បានមកកម្ពុជា អញ្ជើញមកសិក្សាឈ្វេង យល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជាព្រមទាំងសម្រេចចិត្ត បណ្ដាក់ទុន វិនិយោគដើម្បីចូលរួមអភិវឌ្ឍប្រទេសកម្ពុជា នឹងទាញយកផល ប្រយោជន៍ជាអតិបរមា។

ការអំពាវនាវរបស់សម្ដេចតេជោនាករដ្ឋមន្ត្រី ត្រូវបានធ្វើឡើងក្នុងខណៈដែលសម្ដេច និង​ឯក​ឧត្ដម M​oon Jae-in ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ អញ្ជើញជាអធិបតី ក្នុងវេទិកាធុរ​កិច្ច​ក​ម្ពុ​​ជា-កូរ៉េ ដែលប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅវិមានសន្តិភាព ដែល​មា​ន​ការចូលរួមពីមន្ត្រីរដ្ឋាភិបាល​ ថ្នាក់ដឹកនាំនៃសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ​កម្ពុ​ជា​-សាធារណរដ្ឋកូរ៉េ និងអ្នកវិនិយោគជាច្រើនទៀតនៃប្រទេសទាំងពីរ។

សម្តេចតេ​ជោ​នា​យ​ក​រដ្ឋ​មន្ត្រីថ្លែងថា កម្ពុជា និងសាធារណរដ្ឋកូរ៉េ មានទំនាក់ទំនងល្អ ជា​មួយ​គ្នាជាយូរណាស់​មក​ហើ​យ​ ប៉ុន្តែទំនាក់ទំនងនេះត្រូវបានផ្អាកមួយរយៈដោយសារបញ្ហា សង្គ្រាមស៊ីវិលនៅកម្ពុជា តែ​ទំ​នាក់ទំនងការទូតនេះត្រូវបានតភ្ជាប់ឡើងវិញ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៧ បន្ទាប់ពី​ស​ម្តេ​ច​​បានធ្វើទស្សនកិច្ចនៅកូរ៉េ នាខែកក្កដា ឆ្នាំ១៩៩៦ និង បានសម្រេចឱ្យមានការចាប់ផ្ដើមឡើ​ង​វិញ​នូវ​ទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរដើម្បី ពង្រឹងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ​ទ្វេ​​ភាគីរវាងប្រទេសទាំងពីរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បាន​ថ្លែងអំណរគុណចំពោះ​រដ្ឋាភិ​បា​ល​ និងប្រជាជន នៃសាធរណរដ្ឋកូរ៉េ ដែលតែងតែចូលរួមក្នុងការស្ដារ និងអភិវឌ្ឍប្រទេសកម្ពុ​ជា​តាមរយៈ​ការផ្តល់នូវហិរញ្ញប្បទាន សហប្រតិបត្តិការ និងការវិនិយោគដោយផ្ទាល់​ក្នុងក្រប​ខ័​ណ្ឌ​​​ហិរញ្ញប្បទាន និងកិច្ចសហប្រតិបត្តិការ។ គិតពីឆ្នាំ១៩៩៦ មកដល់ឆ្នាំ២០១៨ រដ្ឋាភិបា​ល​ប្រ​​ទេសកូរ៉េ​បានផ្ដល់ហិរញ្ញប្បទានប្រមាណ ៦៣២លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះហិរ​ញ្ញ​ប្ប​ទាន​ឥតសំណងមានប្រមាណជា៣០០ លានដុល្លារអាម៉េរិក។ ជាង​នេះ​​ទៀត​ស​ម្រា​ប់​ឆ្នាំ​២០​១៩ ដល់ ឆ្នាំ២០២៣ សាធារណរដ្ឋកូរ៉េបានបន្តផ្តល់ឥណទានសម្បទានសរុបចំនួន ៧០០ លា​ន​​ដុល្លារអាម៉េរិក ដែលរដ្ឋាភិបាលទាំងពីរទើបតែចុះហត្ថលេខាលើកិច្ចសម្របសម្រួលក្រប​ខ័​ណ្ឌ​ស្ដីពីការផ្ដល់ឥណទានសម្បទាននៃមូលនិធិសហប្រតិបត្ដិការអភិវឌ្ឍន៍សេដ្ឋកិច្ច ដែល​ផ្ដោ​ត​លើហេដ្ឋារចនាសម្ព័ន្ធវិស័យធនធានទឹក និងសុខុមាលភាពសាធារណៈ វិស័យអប់រំ​និង​ប​ណ្ដុះ​​បណ្ដាលធនធានមនុស្ស និងវិស័យអភិវឌ្ឍន៍ជនបទ មានជាអាទិ៍ គម្រោងបង្កើតមជ្ឈ​មណ្ឌ​ល​បណ្តុះបណ្តាលអាកាសចរស៊ីវិល គម្រោងស្ដារផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ជា​មួយនឹងទំហំនៃការវិភាគទានដ៏ច្រើនរបស់រដ្ឋាភិបាល និង​ប្រជាជនសាធារណរដ្ឋកូរ៉េ​ដែល​បា​នជួយដល់ការស្ដារ និងកសាង និងអភិវឌ្ឍន៍។

សម្ដេចតេជោបានគូសបញ្ជាក់ថា រាជរដ្ឋា​ភិ​បា​​​​លកម្ពុជាបានសម្រេចដាក់ចេញនូវ វិធានការកែទម្រង់ស៊ីជម្រៅ ដើម្បីកាត់បន្ថយ​ថ្លៃ​ដើមនៃ​ថ្លៃ​​ប្រតិបត្តិការធុរកិច្ច រាជរដ្ឋាភិបាល ចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីន​នៃកំណើន​សេ​ដ្ឋ​កិ​ច្ច​ និងជាដៃគូដ៏ពិតប្រាកដក្នុង ការអភិវឌ្ឍប្រទេស។ ក្នុងន័យនេះរាជរដ្ឋាភិបាលកម្ពុជា បាន​ប​ង្កើ​​ត​​យន្តកា​រស​ន្ទ​នា​មួយហៅថា​ វេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន​ ដែលប្រព្រឹត្តទៅ​ថ្ងៃទី​២​៩​ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ ​ដោយមានការចូលរួមពីរដ្ឋមន្ត្រីគ្រប់ក្រសួងស្ថាប័ន​ អភិបា​ល​គ្រ​ប់រាជធានីខេត្ត​ តំណាងផ្នែក ឯកជនគ្រប់វិស័យប្រមាណជា៣០០នាក់ ​ព្រមទាំងដៃគូ​តំណា​ង​​ស្ថាប័នអន្តរជាតិមួយ ចំនួនទៀត ដែលយន្តការនេះផ្ដល់ឱកាសឱ្យផ្នែកឯកជន​លើកឡើងនូវ​បញ្ហា​ប្រឈម និងសំណូមពរជូនរាជរដ្ឋាភិបាលពិនិត្យ និងលើកវិធានការសមស្រប​ដើម្បីដោះ​ស្រា​យបញ្ហាផ្សេងៗ។ ជានេះទៀតរាជរដ្ឋាភិបាល នឹងដាក់ចេញនូវវិធានការមុតស្រួច​មួយ​ចំ​នួ​ន​ ​សំដៅជួយបង្កើនភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជា ការកែលម្អ និងលើកស្ទួយថែម​ទៀត​នូវ​បរិយាកាសវិនិយោគ និងធុរកិច្ច ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងបង្កើតការងារប្រកបដោ​​យគុណភាពដល់ពលករកម្ពុជា។

សម្ដេចតេជោ​ នាយករដ្ឋមន្ត្រីក៏​បានធានាដល់អ្នកវិនិ​យោ​គ​​គ្រប់រូបនូវបរិយាកាស វិនិយោគ ប្រកបដោយភាពអំណោយផលជាពិសេសគឺសន្តិភាព សន្តិ​សុ​ខ និងស្ថិរភាព នយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌច្បាប់ និងស្ថាប័ន​ដែ​ល​ប្រកបដោយ ប្រសិទ្ធភាពតម្លាភាព​ គណនេយ្យភាព​ និងភាពអាចប៉ាន់ប្រមាណបាន៕

ដោយ ជឹម ណារី