ប្រធានាធិបតីកូរ៉េ និងលោកជំទាវ អញ្ជើញដាក់កម្រងផ្កាគោរព វិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងអញ្ជើញដាក់កម្រងផ្កាគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ

ឯកឧត្តម Moon Jae-In ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ និងលោកជំទាវ អមដំណើរដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមាន ឯករាជ្យ និងអញ្ជើញដាក់កម្រងផ្កាគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នៅព្រះបរមរូប នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅភ្នំពេញ ខណៈឯកឧត្តម និងលោកជំទាវ អញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ