ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ និងលោកជំទាវ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា

11

ឯកឧត្តម ម៉ូន ចេអ៊ិន ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ និងលោកជំទាវ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជាជាលើកដំបូង បន្ទាប់ពីឯកឧត្តមបានឡើងជាប្រធានាធិបតីសាធារណរដ្ឋកូរ៉េ។