រដ្ឋមន្រ្ដីក្រសួងព័ត៌មាន និងទូរគមនាគមន៍វៀតណាម ប្រកាសផ្ដល់អាហារូបករណ៍ ដល់មន្ត្រីកម្ពុជាចំនួន ៤រូបដើម្បីធ្វើការសិក្សាលើ​ប្រព័ន្ធអេឡិចត្រូនិក

12

ភ្នំពេញ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ — ឯកឧត្ដម Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងព័ត៌មាន  និងទូរគមនាគមន៍ នៃសា​ធារ​ណ​រ​ដ្ឋសង្គមនិយមវៀតណាម បានថ្លែងថា វៀតណាម នឹងផ្ដល់អាហារូបករណ៍ ដល់មន្ត្រី​កម្ពុជា​ចំនួ​ន៤រូប ដើម្បីធ្វើការសិក្សាលើប្រព័ន្ធអេឡិចត្រូនិក អាយ ស៊ី ធី ។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានថ្លែងដូច្នេះប្រាប់ក្រុមអ្នកយក​ព័ត៌​មា​ន​ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជាណា​ចក្រ​ក​ម្ពុ​​ជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងព័ត៌មាន  និងទូរ​គម​​​នា​គ​ម​ន៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ ចូលជួបសម្ដែង​ការគួរសម នា​រសៀ​លថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៩ នៅវិមានសន្តិភាព។

ឯកឧត្ដម Nguyen Manh Hung បា​ន​ជម្រាប​ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា នេះគឺ ជា​​លើកទីមួយហើយ ដែលឯកឧត្ដមបាន​មក​កាន់​ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីឯកឧត្ដម ត្រូវបានតែងតាំងជារដ្ឋមន្ត្រី​ក្រសួងព័ត៌មាន និ​ង​​ទូរគមនាគមន៍។ ឯកឧត្ដមក៏បានលើកឡើង អំពីវឌ្ឍនភាពលើវិស័យ​ទូរ​គមនាគមន៍នៅប្រទេសវៀតណាម ដោយឯកឧត្ដមបានបញ្ជាក់ថា ប៉ុន្មានឆ្នាំកន្លងមកនេះវៀតណាម​បានបង្កើតនូវបច្ចេកវិទ្យាការពារសន្តិសុខ តាមបណ្ដាញព័ត៌ មាន ដែលនេះគឺជាបច្ចេកវិទ្យា​ដែ​ល​​អាចតាមដានពួកហេកគ័រ ការវិភាគទិន្នន័យ និងអាចស្វែង រកទប់ស្កាត់ ការប្រព្រឹត្តឧក្រិដ្ឋ​ក​ម្ម​​​​តាមប្រព័ន្ធអ៊ីធឺណែត។ ឯកឧត្ដក៏បានជម្រាបជូនសម្ដេច តេជោអំពីកិច្ចពិភាក្សារវាង ឯកឧ​ត្ដ​មផ្ទាល់ ជាមួយឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ពា​ក់​ព័ន្ធនឹងបញ្ហា អ៊ីហ្គាវ៉ាមិន(E-Government) ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ដូចជាទីក្រុងឆ្លាតវៃ ហើ​យ​​ក៏បានយល់ព្រមជាមួយគ្នា ក្នុងការពិនិត្យការប្រើប្រាស់ប្រព័ន្ធវ៉ាយជី ក៏ដូចជាការបង់​ប្រា​ក់​តា​មប្រព័ន្ធអេឡិចត្រូនិក និង​ការផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្ដូរព័ត៌មាន និងកិច្ច​សហប្រតិបត្តិការក្នុងការ​អភិវឌ្ឍធនធានមនុស្ស។ ក្នុងន័យនេះដែរ ឯកឧត្ដមក៏បានជម្រាប​ជូន​សម្ដេច​តេជោនាយករដ្ឋ​មន្ត្រីថា នឹងផ្ដល់អាហារូបករណ៍ដល់មន្ត្រីកម្ពុជាចំនួន៤រូប ដើម្បី​ធ្វើ​ការ​សិក្សាលើប្រព័ន្ធ​អេឡិចត្រូនិក អាយ ស៊ី ធី ។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្ដែងនូវការអបអរ​សា ទ​រ​ចំពោះវឌ្ឍនភាពរបស់វៀតណាម ជាពិសេសលើវិស័យប្រព័ន្ធបច្ចេកវិទ្យាការពារសន្តិសុខ ហើ​យ​ក៏បានស្វាគមន៍ចំពោះអ្វីដែលបានពិភាក្សា និងព្រមព្រៀងគ្នាជាមួយ  ឯកឧត្ដម ត្រាំ អ៊ីវ​តឹ​ក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។ សម្ដេចតេជោបានថ្លែងសង្កត់ធ្ងន់​ដោ​យស្នើឱ្យភាគីទាំងពីរធ្វើយ៉ាងណា ចែករំលែកបច្ចេកវិទ្យា និងព័ត៌មានគ្នាទៅវិញទៅមក និ​ង​​ការអភិវឌ្ឍធនធានមនុស្ស ព្រោះថា នេះជាកត្តាសំខាន់ ដែលអាចជួយកម្ពុជាក្នុង​ការអភិ​វឌ្ឍ​ផ្នែក​បច្ចេកវិទ្យា៕

ដោយ ជឹម ណារី