សម្ដេចតេជោ៖ ការអភិវឌ្ឍវិស័យកសិកម្ម គឺជាកាតព្វកិច្ចសំខាន់របស់រាជរដ្ឋាភិបាល

15

ភ្នំពេញ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ -សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច្រកម្ពុជា ថ្លែ​ងថា ការអភិវឌ្ឍវិស័យកសិកម្មគឺជាកាតព្វកិច្ចសំខាន់របស់រាជរដ្ឋាភិបាលដើម្បីពង្រឹង​តួ​នា​ទី​ វិស័យកសិកម្ម បង្កើតការងារធានាសន្តិសុខស្បៀងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍ជន​ប​ទ​។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ ២០១៨-២០១៩ និង ទិសដៅការងារឆ្នាំ២០១៩-២០២០ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នៅទីស្តីការក្រសួង ស​ម្ដេច តេជោមានប្រសាសន៍ថា បើទោះបីជា វិស័យកសិកម្មបានផ្តល់ឱកាសការងាររហូតដល់ ៤១,៥ ភាគរយ ប៉ុន្តែទន្ទឹមនេះយើងក៏នៅមានបញ្ហាប្រឈមដែលត្រូវដោះស្រាយ ដូច្នេះខ្ញុំសូម​ឱ្យ​ថ្នា​ក់​​ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំង​ក្រ​សួ​ង​-ស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តន៍បន្តទៀតនូវកាតព្វកិច្ចជាមូលដ្ឋាន មួយចំនួន រួម​មា​ន​៖ ទី១- ត្រូវធ្វើទំនើបកម្មកសិកម្មដែលមានលក្ខណៈប្រកួតប្រជែង តាមរយៈការលើកកម្ពស់ កា​រស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យា និងបច្ចេកទេសកសិកម្មទំនើប ក្នុងទិសដៅបង្កើន​បរិ​មា​​ណ គុណភាព និងឤហារូបត្ថម្ភ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មថ្មីៗ ជាលក្ខណៈ ឌីជី​ថ​ល ពង្រឹងការគ្រប់គ្រងដំណាំកសិកម្ម និងធាតុចូលកសិកម្ម ឱ្យបានល្អប្រសើរ ។ ទី២- ត្រូវ​ប​ន្ត​​លើកកម្ពស់ការវិនិយោគក្នុងវិស័យកសិកម្ម តាមអភិក្រមភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុង​ការ​បង្កើតតំបន់ កសិ-ឧស្សាហកម្មកែច្នៃសម្រាប់នាំចេញ ដែលនឹងឤចជួយដោះស្រាយញ្ហា​ទី​ផ្សារកសិករ និងការបើកច្រកពង្រីកយន្តការអនុវត្ត «ផលិត កម្មកសិកម្ម តាមកិច្ចសន្យា » ឱ្យ​កា​ន់តែទូលំទូលាយថែមទៀត ។ ជាមួយនេះត្រូវជំរុញឱ្យមានការវិនិយោគ សាងសង់ផ្សារបោះ​ដុំក​សិផល និងផ្សព្វផ្សាយទីផ្សារកសិផលជូនដល់ប្រជាកសិករ ។  ទី៣- ត្រូវបន្តលើកកម្ពស់​គុ​​​ណ​ភាព​ផលិតកម្មដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងសុវត្ថិភាពផលិតផលកសិកម្ម ។ ត្រូវ​ប្រើ​​ប្រាស់យន្តការចរចាជាមួយបណ្តាប្រទេស ដែលទិញផលិតផលកសិកម្មពីកម្ពុជា ទៅ​កាន់​ទីផ្សារអន្តរជាតិ។ ត្រូវចូលរួមពង្រឹងសុវត្ថិភាពចំណី- ឤហារ ក្នុងទិសដៅធានា និងលើកកម្ពស់​សុវត្ថិភាពចំពោះអ្នកប្រើប្រាស់ឱ្យបានល្អប្រសើរ។  ទី៤- ត្រូវបន្តបណ្តុះបណ្តាលនិងផ្ស​ព្វ​ផ្សា​យ​​បច្ចេកវិទ្យាដំណាំកៅស៊ូដល់កសិករដាំកៅស៊ូឱ្យបានច្រើនថែមទៀត ត្រូវបន្តពង្រីកសហ​គ​មន៍ កៅស៊ូគ្រួសារ ដើម្បីការពារផលប្រយោជន៍កសិករនៅ ពេលលក់ផលិតផលកៅស៊ូ​ទាំង​នោះ​។  បន្តជំរុញការវិនិយោគលើការកែច្នៃផលិតផលកៅស៊ូ ដើម្បីបង្កើនតម្លៃបន្ថែម បង្កើត​ការ​ងារ និងកាត់បន្ថយភាពក្រីក្រ។ ទី៥- ត្រូវបន្តជំរុញការចិញ្ចឹមសត្វរបស់កសិករឱ្យទៅជាការចិ​ញ្ចឹម​បែបពាណិជ្ជកម្ម ដើម្បីបង្កើនប្រាក់ចំណូលធ្វើការស្រាវជ្រាវសុខភាពសត្វ និងផលិត​កម្ម​សត្វ កែលម្អពូជសត្វឱ្យមានទិន្នផលខ្ពស់ គ្រប់គ្រងការធ្វើឤជីវកម្មសត្វរស់ ផលិតផលសត្វ ចំ​ណី សត្វ បសុឱសថ ហាមមិនឱ្យមានការធ្វើឤជីវកម្មផ្តាច់មុខដែលប៉ះពាល់ដល់ថ្លៃទីផ្សារ។ ទ​ប់​ស្កាត់ការឆ្លងរាលដាលនៃជំងឺប៉េស្តជ្រូកនៅទូទាំងប្រទេស និងអនាម័យសាច់។ ជំរុញការ​ផ​លិ​ត​ចំ​ណី​សត្វ ដោយប្រើប្រាស់វត្ថុធាតុដើមដែលមានស្រាប់នៅក្នុងស្រុកដើម្បីកាត់បន្ថយការ​នាំ​ចូលវត្ថុធាតុដើមពីបរទេស ។ ទី៦- ត្រូវរួមគ្នាបង្ក្រាបបទល្មើសព្រៃឈើ និងជលផលតាមគ្រ​ប់​រូបភាព។ បន្តជំរុញការបោះបង្គោលព្រំដែនព្រៃឈើ និងព្រៃលិចទឹកឱ្យបានឆាប់រហ័ស ដើម្បី​ទប់​ស្កាត់ការរំលោភបំពានដីព្រៃឈើ និងដីព្រៃលិចទឹក។ គណៈកម្មការជាតិដើម្បីទប់ស្កាត់និ​ង ​បង្ក្រាបបទល្មើសធនធានធម្មជាតិ ដឹកនាំដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គ មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមបន្តពង្រឹង​កា​រ​គ្រ​ប់គ្រងធនធានធម្មជាតិ ជាពិសេសទប់ស្កាត់ និងលុបបំបាត់ការនាំចេញ ឈើ និងផលិត​ផ​ល​កែច្នៃឈើគ្រប់ប្រភេទទៅក្រៅប្រទេស តាមច្រកព្រំដែន និងច្រករបៀង ដែលគ្មានការអនុ​ញ្ញា​​ត ឱ្យមានប្រសិទ្ធភាព និងតម្លាភាព។ ទី៧- ត្រូវបន្តពង្រឹងសមត្ថភាព សហគមន៍​នេសាទ​ឱ្យ​​បាន​រឹងមាំ គ្មានបទល្មើសជលផល ទាំងទឹកសាប និងសមុទ្រ ។ ជំរុញ ការអភិវឌ្ឍវារីវប្បកម្ម​គ្រប់​ប្រភេទ រួមទាំងការចិញ្ចឹមត្រី តាមស្រែ ត្រូវធ្វើឱ្យកើនយ៉ាងតិច ២០ ភាគរយ ក្នុងមួយឆ្នាំ ស្រប​តាម​ផែនការយុទ្ធសស្ត្រាជាតិអភិវឌ្ឍន៍វារីវប្បកម្ម ឆ្នាំ២០១៦-២០៣០ ។ បន្តពង្រឹងការគ្រប់គ្រងកន្លែងអភិរក្សជលផល ព្រៃលិចទឹក ព្រៃកោងកាង ដែលជាជម្រកដ៏ សំខាន់របស់មច្ឆជាតិ។ត្រូ​វ​រៀ​បចំលិខិតបទដ្ឋានគតិយុត្ត និងអនុវត្តន៍អនុសញ្ញាអន្តរជាតិ ពាក់ ព័ន្ធការនេសាទ ល្មើសច្បាប់​តា​មរយៈ យន្តការថ្នាក់ជាតិ និងអន្តរស្ថាប័ន ស្របតមានីតិវិធីជា ធរមាន ។ ទី៨- ត្រូវបន្តរៀបចំ​ធ្វើ​វិសោធនកម្មច្បាប់ស្តីពីព្រៃឈើ និង ច្បាប់ស្តីពីជលផល តាម បរិការណ៍កែទម្រង់បច្ចុប្បន្ន ព​ង្រី​កសហគមន៍ព្រៃឈើតាមរយៈប្រព័ន្ធកសិ-រុក្ខកម្ម និងការ ចិញ្ចឹមសត្វ។ ជំរុញការដាំដុះព្រៃ​ឈើ​​​ឡើងវិញ នៅលើដីព្រៃរេចរិល ដីព្រៃរងការធ្វើឤជីវកម្ម និងដីទំនេររបស់រដ្ឋ ដោយស​ហ​ការ​ជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ព្រមទាំងបង្កើន ការបណ្តុះកូនឈើ គ្រប់ប្រភេទនៅតា​មស្ថានីយសម្រាប់ចែកចាយជូនប្រជាពលរដ្ឋ។ ទី៩- ត្រូវរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិ​ការ​អន្តរ​​ជា​​តិ ជាមួយប្រទេសជិតខាង និងបណ្តាប្រទេស ដៃគូអភិវឌ្ឍន៍នានា ទាំងក្នុងក្របខ័ណ្ឌទ្វេ​ភា​គី ពហុភាគី និងថ្នាក់តំបន់ និងអនុតំបន់ ដើម្បីកៀរ គរជំនួយហិរញ្ញវត្ថុ និងជំនួយបច្ចេក​ទេស​ថ្មី​ៗ​ទៀ​ត ដើម្បីធ្វើទំនើបភាវូបនីយកម្មកសិកម្មកម្ពុជា ឱ្យរួមចំណែកកាន់តែច្រើនក្នុងសេដ្ឋកិច្ច​ជា​តិ​ ។

តាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាបម្រាញ់និងនេសាទបានប្ហងាញថា វិស័​យ​ក​​សិកម្មឆ្នាំ២០១៨-២០១៩ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលផលិតផលស្រូវសរុប  ​ស​​ម្រេ​ច​បានក្នុងបរិមាណ ១០,៨៧លានតោន កើនលើសឆ្នាំមុនប្រមាណ ៣,៣៧ភាគរយ និង អតិ​រេក​ស្រូវមានចំនួនជាង ៥,៨លានតោន ឬ គិតជាអង្ករស្មើនឹងជាង ៣,៧ លានតោន ។ ដំណាំ​រួម​ផ្សំ និងដំណាំឧស្សាហកម្មផ្សេងៗទៀតសម្រចបាន ១៦,៧លានតោន កើនលើសឆ្នាំ មុនប្រ​មា​ណ ២ភាគរយ ជាពិសេសផលិតកម្មកៅស៊ូមានកំណើនរហូតដល់ ១៤ភាគរយ ផលិតកម្មសត្វ ៣,៤ភាគរយ និង​វារីវប្បកម្មកើនប្រមាណ ២២,៤ភាគរយ ធៀបនឹងឆ្នាំមុន ។  ទន្ទឹមនេះការប្រើប្រាស់គ្រឿងយន្ត ក​សិកម្មក្នុង ការភ្ជួររាស់សម្រាប់ស្រូវវស្សាមានការកើន ឡើងប្រមាណជាង ៩៦ភាគរយ ដែលនេះជាជោគជ័យ សម្រាប់វិស័យកសិកម្មកម្ពុជា៕

ដោយ ជឹម ណារី