សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញប្រកាសក្រុមប្រឹក្សាវប្បធម៌អាស៊ីជាផ្លូវការ និងចូលរួមពិធីលៀង សាយភោជន៍ នៅទីលានជល់ដំរី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន​ស្ថាបនិក​កិត្តិយស​នៃ​ក្រុម​ប្រឹក្សាវប្បធម៌​អាស៊ី (ACC) អញ្ជើញប្រកាសក្រុមប្រឹក្សាវប្បធម៌អាស៊ីជាផ្លូវការ និងចូលរួមពិធីលៀងសាយភោជន៍ ដែលមានការអញ្ជើញចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅទីលានជល់ដំរី នៃបរិវេណប្រាសាទអង្គរធំ ខេត្តសៀមរាប នាល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ។

រូបថត៖ Samdech Hun Sen, Cambodian Prime Minister, កុក គី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ