ព្រះករុណា ព្រះមហាក្សត្រ យាងសួរសុខទុក្ខប្រជារាស្រ្ត នៅឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

27

ព្រះករុណា ព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់​​បំផុត ព្រះអង្គបាន​សព្វព្រះរាជហឫទ័យ ស្តេចយាងសួរសុខទុក្ខដោយផ្ទាល់ និងប្រោសព្រះរាជទាននូវព្រះរាជអំណោយដល់ប្រជារាស្រ្តជាកសិករ ចំនួន៤៦០គ្រួសារ លោកគ្រូ-អ្នកគ្រូ ចំនួន១៦នាក់ និងកុមារ ចំនួន៥៥០នាក់ ស្ថិតនៅភូមិជ្រៃកោងលិច និងភូមិជ្រៃកោងកើត ឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ។

រូបថត៖ សោម ឬទ្ធី