សេចក្តីថ្លែងការណ៍របស់ ក្រសួងកាបរទេសកម្ពុជា ស្នើឱ្យសហភាពអឺរ៉ុបប្រចាំកម្ពុជា គោរពឱ្យបានហ្មត់ចត់ចំពោះកាតព្វកិច្ចរបស់ខ្លួន

92

សេចក្តី​ថ្លែង​ការណ៍​រ​បស់​អ្នក​នាំ​ពាក្យ​ ក្រ​សួង​កា​រ​ប​រ​ទេស​ និង​ស​ហ​ប្រ​តិ​បត្តិ​ការ​អ​ន្ត​រ​ជាតិ​ នៃ​ព្រះ​រា​ជា​ណា​ចក្រ​ក​ម្ពុ​ជា​

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែង នូវការខកចិត្ត ចំពោះសេចក្តីថ្លែងការណ៍របស់ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ចេញផ្សាយនៅថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០១៧ ដែលបាននិយាយយោងជាពិសេសដល់ការសម្រេចរបស់តុលាកាកម្ពុជាក្នុងការពន្យារយៈពេលឃុំឃាំង ជនត្រូវចោទ   ដែលនេះជាកិច្ចការផ្ទៃក្នុងទាំងស្រុងរបស់កម្ពុជា។

សេចក្តីថ្លែងការណ៍ខាងលើនេះ ជាការរំលោភបំពានយ៉ាងច្បាស់លើអនុសញ្ញាទីក្រុងវីយ៉ែនស្តី​ពី​ទំនាក់​ទំនងការទូត មាត្រា​៤១ (១) ដែលចែងថា រាល់បេសកកម្មការទូតទាំងអស់មានកាតព្វកិច្ចគោរពច្បាប់ និងបទបញ្ជានានារបស់រដ្ឋដែលខ្លួនតាំងនៅ ហើយពួកគេមានកាតព្វកិច្ចមិនលូកដៃជ្រៀតជ្រែកកិច្ចការ​ផ្ទៃក្នុង​របស់រដ្ឋ​នោះឡើយ។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិសូមជម្រាបជាសាធារណៈថា ការសម្រេចរបស់តុលាកាគឺស្របទៅតាមក្រមនិតិវិធីព្រហ្មទណ្ឌរបស់កម្ពុជា មាត្រា ២០៥ និងមាត្រា ២០៨​។​ តាម ច្បាប់ ចៅក្រមស៊ើបអង្កេតអាចសម្រេចពន្យាការឃុំឃាំងមុនសវនាកា២ដងក្នុងរយៈពេល៦​ ខែ ក្នុង១ដង។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្នើប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា គោរ​ព​ឲ្យបានហ្មត់ចត់ចំពោះកាតព្វកិច្ចរបស់ខ្លួន ដូចដែលមានចែងនៅក្នុងអនុសញ្ញាខាងលើ។/

 រាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០១៧

Download (PDF, 537KB)

ចែករំលែក