សេចក្តីជូនព័ត៌មាន ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន- សហរដ្ឋអាមេរិក

28
ឯក​​ឧ​ត្តម​ទេស​រដ្ឋ​មន្ត្រី​ ប្រាក់ ​សុ​ខុន​ នឹង​ដឹក​នាំ​គណៈ​ប្រ​តិ​ភូ​អ​ញ្ជើញ​ចូ​ល​រួម​ «​កិច្ច​ប្រ​ជុំ​ពិ​សេស​រដ្ឋ​មន្រ្តី​កា​​រ​ប​រ​ទេស​អា​ស៊ាន​-ស​ហ​រ​ដ្ឋ​អា​មេ​រិ​ក​»

ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហ​ប្រតិ​បត្តិការ​អន្តរ​ជាតិ​​​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួម «កិច្ចប្រជុំពិសេស​រដ្ឋមន្រ្តី​ការ​បរទេស​អា​ស៊ាន​-សហ​​រដ្ឋអាមេរិក» ដែលនឹងប្រព្រឹត្ត​ទៅ​នៅថ្ងៃទី ០៤ ឧសភា ឆ្នាំ ២០១៧ នៅ រដ្ឋធានីវ៉ាស៊ីង​តោន សហរដ្ឋអាមេរិក។

នេះជាកិច្ចប្រជុំលើកទី១ រវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន និងរដ្ឋមន្រ្តីការបរទេសអាមេរិក ចាប់តាំងពីរដ្ឋបាលថ្មីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចូលកាន់អំណាចនៅខែ មករា ឆ្នាំ២០១៧នេះ។

មានការរំពឹងទុកថា កិច្ចប្រជុំនេះនឹងបញ្ជាក់អះអាងឡើងវិញនូវបំណងរួម និងរឹងមាំ របស់​ភាគីទាំងពីរក្នុងការពង្រឹង និងធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និង សហ​រដ្ឋអាមេរិក ដែលត្រូវបានថ្នាក់ដឹកនាំអាស៊ានតំឡើងមកជាដៃគូយុទ្ធសាស្រ្ត កាលពីខែ​វិច្ឆិកា ឆ្នាំ ២០១៥។ គួរកត់សំគាល់ផងដែរថា អាមេរិកជាដៃគូពាណិជ្ជកម្មធំបំផុតទី៤ របស់អាស៊ាន។

ក្នុងអំឡុងពេលស្នាក់នៅរដ្ឋធានីវ៉ាស៊ីងតោន ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក៏នឹង មានជំនួបទ្វេភាគី​​​ជាមួយឯកឧត្តម ចន អេហ្វ ខេល្លី រដ្ឋមន្រ្តីសន្តិសុខមាតុភូមិរបស់អាមេរិក ផងដែរ​​

ភ្នំពេញ, ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៧

Download (PDF, 207KB)

ចែករំលែក