ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកដល់កម្ពុជាវិញ ប្រកបដោយ សុវត្ថិភាព

AKP ភ្នំពេញ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ — បន្ទាប់ពីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារ​ណ​រដ្ឋប្រជា ធិបតេយ្យប្រជាមានិតឡាវ និងសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី០៥ ដល់​ថ្ងៃ​ទី​ ០៨​ ខែធ្នូ ឆ្នាំ២០១៨រួចមក ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន   សែ​​ន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់​​​អញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយ​ សុ​វត្ថិភាព នាព្រឹក ថ្ងៃទី០៨ ខែធ្នូឆ្នាំ២០១៨ តាម​ជើង​យ​ន្ត​ហោះ​ពិសេស ។

ក្នុងការអញ្ជើញទទួលដំណើរនិវត្តន៍របស់គណៈប្រតិភូជាន់ខ្ពស់ នៅព្រលានយន្តហោះ អន្តរ​ជា​តិ​​ភ្នំពេញ មានវត្តមាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហោ ​ណាំហុង  ព្រ​ម​ទាំងឥស្សរ​ជន​ជាន់​ខ្ព​ស់​​ជាច្រើនរូប ទៀត។ ក្នុ​ង​​អំឡុងស្នាក់នៅ និងបំពេញទស្សនកិច្ចនៅនៅសាធារ​ណ​រដ្ឋប្រជាធិបតេយ្យប្រជា​មានិតឡាវ សម្តេចតេជោ ហ៊ុន សែន បានពិភាក្សា​ការ​ងារ​​ជាមួយនាយករដ្ឋមន្ត្រីឡាវ ចូលជួប សម្តែង​ការ​គួរ​សម​ជាមួយប្រធានរដ្ឋឡាវ និងប្រធាន​រដ្ឋ​សភាឡាវផងដែរ។ នៅក្នុដំណើរ ទស្សនកិច្ច​ដើ​ម្បី​ពង្រឹង និងពង្រី​នូវទំនាក់ទំនង និងកិច្ច​សហប្រតិ​បត្តិ​ការ​រវាងប្រទេសទាំងពីរ ទាក់ទងនឹងបញ្ហាព្រំដែន និងការទប់ស្កាត់បទល្មើសតាមព្រំដែន ដូចជាការជួញ​ដូ​រ​​គ្រឿង ញៀនជាដើមនោះ ក៏ត្រូវបាន​លើ​ក​មកពិភាក្សាផងដែរ។ ជាងនេះទៀត មេដឹកនាំនៃ​ប្រ​ទេ​​ស​ទាំងពីរ កម្ពុជា-ឡាវ កីបាន​អ​ញ្ជើ​ញ​ធ្វើជាសាក្សី នៃពីធីចុះហត្ថលេខាលើ​ឯកសារ​សំខា​ន់​ៗ​ ចំនួន ៤ ដែលក្នុងនោះរួមមាន ទី១- កិច្ចព្រមព្រៀងស្តីពីវិស័យអប់រំ សម្រាប់រយៈពេល ៥ឆ្នាំ ពី​​ឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។ ទី២- អនុស្សរណ:នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិ​កា​រ​លើវិស័យវប្បធម៌ និងសិ​ល្ប:​ សម្រាប់ឆ្នាំ២០១៩-២០២១។ ទី៣- អនុស្សរណ:នៃការ​យោ​គ​​យល់គ្នា ស្តីពីការខ្ចីសត្វ​ដំរី​ស​ម្រា​ប់​ការបង្ហាញសិល្ប: និងការផ្លាស់ប្តូរវប្បធម៌ នៅសួនសត្វ​សា​ហ្វា​រី រាជធានីភ្នំពេញ។ និង ទី៤- អនុស្សរណ:នៃការយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀង​ទិញ-លក់ថាមពលអគ្គិសនី​តាម​តង់​​ស្យុងខ្ពស់ ២៣០ និង ៥០០គីឡូវ៉ុល ពីស្ថានីយបានហាត ប្រ​ទេសឡាវ មកស្ថានីយស្ទឹង​ត្រែង​របស់ប្រទេសកម្ពុជា។

ដោយឡែក ក្នុងដំណើរ​ទស្ស​កិច្ច​ផ្លូវ​ការ​នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ស​ម្ដេ​​​ច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​     អ​ញ្ជើ​ញជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីវៀណាម ជួបសម្ដែងការ​គួរសមជា​មួយ ប្រធា​ន​​រដ្ឋវៀណាម និងប្រធានរដ្ឋសភាវៀតណាមផងដែរ ដែលក្នុងជំនួបទាំងនេះបាន  ផ្តោតជាសំ​ខា​ន់​​ទៅលើការពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើផ្នែកនយោបាយ បញ្ហាសង្គម សេ​ដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែល្អប្រសើរ។ ជាងនេះទៀតក្នុងដំណើរទស្សន កិច្ចផ្លូវ​ការ​នៅ​ប្រ​ទេសវៀតណាមនេះដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះ​​រាជាណា​ចក្រ​ក​ម្ពុ​ជា និងឯកឧត្ដម ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋ មន្ត្រីនៃ​សាធារ​ណ​រដ្ឋ​សង្គម​និយមវៀត​ណា​ម បានអញ្ជើញធ្វើជាសាក្សីក្នុងពីធីចុះហត្ថលេខា លើឯកសារ​សំខាន់​ៗ​ ចំនួន៦ ដែលក្នុងនោះរួមមាន ទី១- អនុ​ស្សរណៈ នៃការយោគយល់គ្នា ស្តីពី​កិច្ច​ស​ហ​ប្រ​តិ​បត្តិ​ការលើវិស័យដឹកជញ្ជូន សម្រាប់រយៈពេល៧ឆ្នាំ ពីឆ្នាំ២០១៨-២០២៥។ ទី២- វិសោ​ធ​​ន​កម្ម​ពិធី​សា(ឆ្នាំ២០០៥) សម្រាប់​ការ​អនុ​វត្តន៍កិច្ចព្រមព្រៀងនៃការដឹកជញ្ជូន តាមផ្លូវគោក(ឆ្នាំ​​១៩៩​៨​)​។ ទី៣- វិសោធនកម្ម កិច្ចព្រមព្រៀង​ស្តីពីការដឹកជញ្ជូនផ្លូវទឹក (២០០៩)។ ទី៤- កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្មតាមព្រំដែនកម្ពុជា- វៀត​ណាម។​ ទី៥- កិច្ចសម្រប សម្រួលជំរុញពាណិ​ជក​ម្ម​ទ្វេ​ភា​គី​​កម្ពុជា-វៀតណាម សម្រាប់ឆ្នាំ២០១៨-២០១៩ ស្តីពីការ អនុគ្រោះលើពន្ធបន្ទាត់​ពន្ធគយឱ្យ​​គ្នា​ទៅ​វិញទៅមក។ ទី៦-កិច្ចព្រមព្រៀងស្តីពីការទប់ ស្កាត់ ការជួញដូរ ការជីកកកាយដោយ​ខុ​ស​ច្បា​ប់ និងការនាំត្រឡប់មកវិញ នូវសម្បត្តិបេតិកភណ្ឌ នៃប្រទេសទាំងពីរកម្ពុជា-វៀត​ណា​ម​​។

ដំ​​ណើ​រ​បំពេញទស្សនកិច្ចផ្លូវការ របស់សម្តេច​តេជោ​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ទៅកាន់​ប្រ​​ទេ​សវៀតណាមនា​ពេលនេះ គឺ​ដើម្បី​ពង្រឹង​និងពង្រីក កិច្ចសហប្រតិបត្តិការ នៃប្រទេសទាំង​ពីរ​កម្ពុ​​ជា-វៀតណាម ឱ្យកាន់តែ​ខ្លាំង​ក្លាថែមទៀត ពិសេសការខិតខំរួមគ្នា ក្នុងការ​ជំរុញ​កំណើន​សេ​​ដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេស​ចរណ៍ អប់រំ សន្តិ​សុខតាមព្រំដែន និងកិច្ចសហ​ប្រ​តិ​បត្តិ​កា​រ​ដទៃទៀត ដែលភាគីទាំងពីរ​ធ្លាប់​បាន​ធ្វើកិច្ច​សហ​ប្រតិបត្តិការជាមួយគ្នា កាលពីពេល​កន្លង​មក​ ឱ្យកាន់តែមានភាពប្រសើរឡើង​ថែម​ទៀត​៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ