សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២០

បន្ទាប់មកនៅ​​ព្រឹក​ថ្ងៃទី១៤ វិច្ឆិកាដដែលនេះដែរ បណ្តា​ប្រមុខរដ្ឋ / ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានអញ្ជើញចូល រួមក្នុងពិធី​បើក​​កិច្ចប្រជុំកំពូល​អាស៊ាន-សាធារណ​រដ្ឋកូរ៉េ​លើកទី២០។ ជាថ្មីម្តងទៀត ប្រមុខរដ្ឋ / ប្រមុខរដ្ឋា​ភិ​បាល នៃប្រ​ទេស​អាស៊ាន បានស្វាគមន៍​យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម មូន ចេអ៊ីន ប្រធានាធិបតី​ នៃសាធារណរដ្ឋកូរ៉េ ដែលមាន​វត្តមានអ​ញ្ជើញចូលរួមកិ​ច្ចប្រជុំកំពូល​ប្រចាំឆ្នាំ​របស់អាស៊ាន។ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋ​កូរ៉េលើកទី២០ បានប្រព្រឹត្តិ​ទៅក្រោម​ប្រធានបទ ការ​ពិនិត្យ​ឡើងវិញ នូវកិច្ចសហប្រតិប​ត្តិកា​រអាស៊ាន សាធារណរដ្ឋកូរ៉េ និងទិសដៅ​អនាគត។

ដូចគ្នា និងបណ្តាមេដឹកនាំអាស៊ាន សាធារណរដ្ឋកូរ៉េ សម្តេចតេជោ នាយករដ្ឋមន្រ្តីបានធ្វើបទអន្តរាគមន៍ និងទស្សនៈវិស័យអំពីទំនាក់​ទំនងអាស៊ាន សាធារណរដ្ឋកូរ៉េ លើចំណុចសំខាន់ៗចំនួន៣ ក្នុង​នោះទី១ កម្ពុជាសូមស្វាគមន៍​នូវសំណើរ​រៀបចំកិ​ច្ចប្រជុំ រំលឹកខួប​អនុស្សាវរីយ៍លើកទី៣០ នៃ​ទំនាក់ទំនង​ដៃគូសន្ទនា​អាស៊ាន សាធារណរដ្ឋកូរ៉េ នៅឆ្នាំ២០១៩ នៅសាធារណរដ្ឋកូរ៉េ។ កម្ពុជា ក៏​បានកត់សំគាល់ដោយ​ក្តីរីករាយ នូវបំណងតម្លើង​កិច្ចប្រ​ជុំ​កំពូល​មេគង្គ សាធារណរដ្ឋកូរ៉េ ទៅជា​​កិច្ចប្រជុំកំពូល ហើយរៀប​ចំកិច្ចប្រជុំ​កំពូល​មេគង្គ សាធារណរដ្ឋកូរ៉េ លើកទី១ ស្របពេល​ជាមួយ និងកិច្ចប្រជុំ​រំលឹកខួប​អនុស្សាវរីយ៍លើកទី​៣០ឆ្នាំ នៃទំនាក់ទំនងដៃគូ​សន្ទនាអាស៊ាន-សាធា​រណ​រដ្ឋកូរ៉េ។ កម្ពុជានិង​បន្តធ្វើការយ៉ា​ជិតស្និទ្ធជា​មួយនិងបណ្តាប្រទេស​សមាជិក​អាស៊ាន និងសាធា​រណ​​រដ្ឋកូរ៉េ ដើម្បីឲ្យ​កិច្ចប្រជុំកំពូល​សម្រេចបាន​លទ្ធផលប្រកប​ដោយ​ផ្លែផ្កា សំដៅជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​របស់យើង​ថែមទៀត ទី២កម្ពុជា​ស្វាគមន៍នូវគោល​នយោបាយទិស​ខាងត្បូងថ្មី របស់សាធារណរដ្ឋកូរ៉េ ដែលមានបំ​ណងលើក​កម្ពស់ទំនាក់​ទំនង​រវាងអាស៊ាន និងសាធារណរដ្ឋ​កូរ៉េ និងបង្កើតសហគមន៍មួយដែលឈរលើសសរស្តម្ភបី គឺប្រជាជន វិបុលភាព និងសន្តិភាព។

កម្ពុជាក៏សង្ឃឹមផងដែរថា គោលនយោបាយនេះ​ នឹងបំពេញបន្ថែម​ឲ្យគោល​នយោបាយផ្សេង​ៗ ​ទៀត នៅក្នុងតំ​បន់ និងបម្រើ​ផលប្រយោជន៍ដល់ចំណង​មិត្តភាពតំបន់យើងទាំងពីរ ក៏ដូចជាប្រជា​ជនជារួម និងទី៣ កម្ពុជាសូមស្វាគមន៍​នូវជំនួបកំ​ពូល​អន្តរកូរ៉េ និងជំនួប​កំពូលស​ហរដ្ឋអាមេ​រិក សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិប​តេយ្យកូរ៉េ ដែលជាជំហាន​ដ៏សំខាន់​មួយឆ្ពោះ​ទៅ​រក ការ កសាងស​ន្តិភាពអ​ចិន្រៃ្តយ៍ កិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ ការលុបបំបាត់អា​វុធ​នុយក្លែអ៊ែរ​ដោយ​សន្តិវិធី និងវិបុលភាព​រួមនៅឧ​បទ្វីកូរ៉េ។ ការអនុវត្តសេចក្តី​ថ្លែងការណ៍រួម នៃជំនួបកំពូល សហរដ្ឋអាមេ​រិក សាធារណរដ្ឋ​ប្រជាមានិត​​ប្រជាធិ​បតេយ្យកូរ៉េ និងសេចក្តី​ថ្លែងការណ៍ប៉ា​នមូ​យ៉ូម ព្រមទាំង​សេចក្តីប្រកាស​រួមទីក្រុងព្យូងយ៉ាង ទាមទារនូវ​ការអត់ធ្មត់។ ការវិវឌ្ឍន៍ថ្មីៗនេះគឺជាការ លើកទឹកចិត្ត និងមិនធ្លាប់​មានពីមុនមក នៅក្នុងប្រវត្តិសាស្រ្ត នៃឧបទ្វីបកូរ៉េ។ កម្ពុជាសង្ឃឹមថា ការ​វិឌ្ឍន៍នេះ​នឹងក្លាយ​ជាមូលដ្ឋា​នគ្រឹះ សម្រាប់ការឈា​នទៅ​សម្រេចបា​នសន្តិភាព​អចិន្រៃ្តយ៍ និង​ការ​រំសាយអាវុធនុយក្លែអ៊ែរទាំងស្រុង នៅឧបទ្វីបកូរ៉េ។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សាធា​រណរដ្ឋកូរ៉េលើកទី២០នោះដែរ កិច្ចប្រជុំបានឯកភាពគ្នាក្នុងការឈាន​ទៅចេញ សេចក្តី​ប្រកាស​ព័ត៌មាន​​របស់ប្រធាន​កិច្ចប្រជុំ​អាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២០ និងរបាយ​​ការណ៍​វឌ្ឍនភាព ស្តីពីការអនុវត្តផែ​នការ​សកម្មភាព​អាស៊ាន សា​ធារណ​រដ្ឋកូរ៉េ ដើម្បីអនុវត្ត​សេចក្តីថ្លែង​ការណ៍រួម ស្តីពីភាពជាដៃ​គូយុទ្ធសាស្រ្ត​សម្រាប់​សន្តិភាព និង​វិបុលភាព ឆ្នាំ២០១៦-២០២០។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ