សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំគណៈ​ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា អញ្ជើញ​វិលត្រឡប់​មក​ដល់​មាតុ​ភូមិ​វិញ​ដោយ​សុវត្ថិភាព

7

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញមកដល់មាតុ​ភូមិ​​វិញដោយសុវត្ថិភាព នាព្រឹកព្រលឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីបាន​ដឹក​​​នាំគណៈប្រតិភូអញ្ជើញទៅបំពេញ បេសកកម្មការងារនៅប្រទេសប៊ែលហ្សិក តួក​គី និង​ស្វីស ចាប់តាំងពីថ្ងៃទី១៧ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨។