ពិធីលៀងសាយភោជន៍រៀបចំដោយ ឯកឧត្តម យ៉ូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនស៊ី និងលោកជំទាវ ជូនដល់បណ្តាមេដឹកនាំអាស៊ាន

25

បន្ទាប់មក​នៅរាត្រីថ្ងៃ ដដែល​នោះដែរ ឯកឧត្តម យ៉ូកូ វីដូដូ ប្រធា​នា​ធិបតី នៃសាធារណរដ្ឋ ឥណ្ឌូនេស៊ី និងលោកជំទាវ បាន​ប្រារព្វពិ​ធីលៀង​សាយភោជន៍​ជាមហា​កិត្តិយស​ដ៏ខ្ពង់​ខ្ពស់បំផុត ជូនប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំ​អាស៊ាន អគ្គលេខាធិកា​រអង្គការសហ​ប្រជាជាតិ អគ្គ​លេខាធិការ​អាស៊ាន ប្រធានមូលនិធិរូបិយ​វត្ថុអន្តរជាតិ និងធនាគារពិភពលោក ដែល​បាន​​អញ្ជើញ​ចូលរួមវេទិកា នៃជំនួប​ថ្នាក់ដឹកនាំ​កំ​ពូលអាស៊ាន ​និង​អញ្ជើញ​ចូលរួមកិច្ច​ប្រជុំកំពូល​​ប្រ​ចាំ​ឆ្នាំ របស់មូលនិធិរូបិយ​វត្ថុអន្តរ​ជាតិ (IMF) និង​ធនាគារពិភពលោក (World Bank) ឆ្នាំ​២០១៨ នៅកោះបាលី សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី។

ថ្លែង​សុន្ទរកថា នៅក្នុងពិធីលៀងសាយភោជន៍ ជាមហាកិត្តិយស​ដ៏ខ្ពង់​ខ្ពស់​បំផុតនោះ ឯកឧត្តម​ប្រធានាធិ​បតីឥណ្ឌូនេស៊ី យ៉ូកូ វីដូដូ  មានប្រសា​សន៍​សំដែងនូវ ការវាយតម្លៃខ្ពស់ជូន​ចំពោះបណ្តា​មេដឹកនាំ នៃប្រទេសអាស៊ាន អគ្គលេខាធិការ​​អង្គការសហ​ប្រជាជាតិ អគ្គលេខា​ធិការអាស៊ាន ប្រធានមូល​និធិរូបិ​យវត្ថុ​អន្តរជាតិ និងធនាគារ​​ពិភពលោក ដែលបាន​ចំណាយ​នូវពេល​វេលា​ដ៏មាន​តម្លៃបំផុត ឆ្លើយ​តប​តាម​​អញ្ជើញ​របស់​ឯកឧត្តម ​អញ្ជើញ​មក​ចូលរួ​ម កិច្ច​ប្រជុំកំពូល​ដ៏មានសារសំខាន់បំផុត នៅកោះបាលី ប្រទេស​ឥណ្ឌូ​នេ​ស៊ី។

ឯកឧត្តមប្រធានា​ធិបតីបន្តថា យើងពិត​ជាមាន​ការរី​ករាយ ចំពោះ​កិច្ច​ប្រជុំ​របស់យើង​​ក្នុង​ឆ្នាំ​២០១៨នេះ ដែលវិវត្តន៍ទៅ​ស្របពេល​ ដែលពិភព​លោក កំពុងមា​នធ្វើការ​ដោះស្រាយនូវ​បញ្ហា​មួយចំនួន ដែលយើង​និងរួមគ្នា​ពិភាក្សា​ដោះស្រាយ ក្នុងកិច្ច​ប្រជុំកំពូល​​ប្រ​ចាំ​ឆ្នាំ របស់មូល​​និធិ​រូបិយវត្ថុអន្តរជាតិ (IMF) និង​ធនាគារពិភពលោក (World Bank) ឆ្នាំ​២០១៨ នៅថ្ងៃស្អែក​។