ពិធីបើកវេទិកា នៃជំនួបថ្នាក់ដឹកនាំអាស៊ាន នៅកោះបាលី សាធារណរដ្ឋឥណ្ឌូនេស៊ី

18

វេទិកានៃ​ជំនួបថ្នាក់​ដឹកនាំជាន់ខ្ព​ស់​អាស៊ាន បានប្រារព្វ​ពិធីបើកជា​ផ្លូវការ​ហើយ នៅសណ្ឋា​គារ​សូហ្វីតែលបាលី ក្នុងតំបន់លំហែ​កាយមាត់​សមុទ្រកោះបាលី សាធារណរដ្ឋ​ឥណ្ឌូនេស៊ី កាល​ពី​រសៀល​ថ្ងៃទី១១តុលានេះ។ ប្រមុខរដ្ឋ – ប្រមុខរដ្ឋាភិបាល នៃប្រទេស​អាស៊ាន ដែលអញ្ជើញ​ចូល​រួម​​ក្នុងវេ​ទិកា​ដ៏មានសារ​សំខាន់បំ​ផុត​នោះ រួម​មាន ព្រះចៅស៊ុល​តង់ ហាជី ហាស់សិនណាល ប៊ុល​ហ្កះ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រប៊្រុយណេដារ៉ុយសាឡាម សម្តេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ថងលួន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត មហាធា ម៉ូហាម៉ាត់ នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី ឯកឧត្តមប្រធានាធិបតី នៃសហភាពមីយ៉ាន់ម៉ារ ឯកឧត្តម ឌូតឺ​តេ ប្រធានាធិបតី នៃ​សាធារណ​​រដ្ឋហ្វីលីពីន ឯកឧត្តម​ឧត្តម​សេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយក​រដ្ឋ​មន្រ្តី នៃព្រះរាជាណាចក្រថៃ ឯកឧត្តម ង្វៀន សួនហ៊្វិក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋ​សង្គម​​និយមវៀតណាម ឯកឧត្តម អាន់តូនីញ៉ូ ហ្គូតេរ៉េស  (Anto​nio Guterres)  អគ្គលេខាធិការ​អង្គការ​​សហប្រជាជាតិ រួមទាំង​អគ្គលេខាធិកាអាស៊ាន ប្រធានមូលនិ ធិរូបិយវត្ថុពិភព​លោក និងប្រធាន​ធនាគារ​ពិភពលោក ត្រូវបាន​​ការ​ធ្វើ​គារ​វកិច្ចស្វាគមន៍យ៉ាង​កក់​ក្តៅបំផុត ពីសំណាក់ឯកឧត្តម យ៉ូកូ វីដូដូ ប្រធានាធិបតី នៃសាធារណ​រដ្ឋ​​ឥណ្ឌូនេស៊ី និង​ជាម្ចាស់ផ្ទះ នៃកិច្ច​ប្រជុំកំពូល និងឯកឧត្តម លី ស៊ានឡុង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសឹង្ហបុរី ប្រធានកិច្ច ប្រជុំកំពូលអាស៊ាន ។

នៅក្នុងវេទិកា​នៃជំនួបកំពូល​របស់មេដឹកនាំ​អាស៊ាន ដែលមានការ​អញ្ជើញ​ចូលរួមពី ឯកឧត្តមអគ្គលេ​ខាធិការ​អាស៊ាន និងឯកឧត្តមអគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ ផងដែរ​នោះ បានអញ្ជើញ​ថ្លែងសុន្ទរកថា ស្តីអំពី​បច្ចុប្បន្នភាព និងទស្សនវិស័យ របស់ប្រទេសនិមួយៗ។ ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី យ៉ូកូ វីដូដូ បានផ្តូចផ្តើម​គំនិត និងអញ្ជើញ​បណ្តា​មេដឹក​នាំ អា​ស៊ាន រួមទាំង​អគ្គ​លេខាធិការ​អា​ស៊ាន អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចូល​រួមនៅ ក្នុង​ការ​ជួបជុំ​ដឹកនាំអា​ស៊ាន (ASEAN Leaders Gathering-ALG) ស្របពេលទៅ និងពិធី​បើក​​កិច្ចប្រជុំ​ប្រចាំឆ្នាំរបស់​មូលនិធិ​រូបិយវត្ថុ​ពិភពលោក (IMF) និងធនាគារពិ​ភពលោក (World Bank) ឆ្នាំ២០១៨ នៅថ្ងៃទី១២ តុលាស្អែក ដែល​ឥណ្ឌូនេស៊ីធ្វើ​ជាម្ចាស់​ផ្ទះ។

គោលបំណងនៃ វេទិកា​ជំនួប​ថ្នាក់​​ដឹក​នាំអាស៊ាន​នៅពេលនេះ មានគោល​បំណងបង្ហាញពី​សាមគ្គីភាព​របស់អា​ស៊ាន ទៅកាន់១៨៩ប្រទេស ដែល​នឹង​អញ្ជើញ​ចូលរួមក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ របស់មូ​លនិធិ​​រូបិយ​វត្ថុ​​ពិភពលោក និង​ធនាគារ​ពិភពលោក ដែល​នឹងក្លាយ​ជាឱកាស​ដ៏ល្អមួយ ក្នុងការ​ចែក​រំលែក​បទ​ពិសោធន៍ជោគជ័យ​របស់ខ្លួន នៅក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច។ ពិសេស​ទៅទៀត​នោះ វេទិកានៃ​​ជំនួប​ថ្នាក់ដឹ​កនាំ​កំពូល​​អា​ស៊ាន ASEAN Leaders Gathering-ALG មានគោលដៅរ​ក្សាភាព​ជាដៃគូរឹងមាំ ក្នុង​ចំ​ណោមថ្នាក់ដឹកនាំអា​ស៊ាន ក្នុងការគ្រប់គ្រងចាត់ចែងកំណើនសេដ្ឋកិច្ច សំដៅធ្វើ​ឲ្យប្រសើរឡើង​នូវ​វឌ្ឍន​ភាព សម​ភាព ព្រមទាំងសម្រេច​បាននូវគោលដៅអ​ភិវឌ្ឍន៍ ប្រកប​ដោយ​ចីរភាព (​SDGs​)។ ជាមួយប្រធានបទ ការសម្រេចគោលដៅ​អភិវឌ្ឍន៍ប្រកបដោយចី​រភាព និងការកាត់​​បន្ថយ​គម្លាតអភិវឌ្ឍន៍ បណ្តាមេដឹកនាំ​​អាស៊ាន បានចាត់ទុកថា អាស៊ាន​គឺជាប្លុក​តំបន់​មួយ ដែល​​មានកា​ររីកច​ម្រើនឆាប់រហ័យ ក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ដែលជា​សេដ្ឋកិច្ច​​ធំ​បំផុត​ទី៦ លើពិភព​លោក ជាមួយ​និងប្រ​ជាជន​ប្រមាណ ៦៤០លាននាក់ និងជា​កម្លាំង​រុញច្រាន​សំខាន់មួយ សម្រាប់ពាណិជ្ជកម្ម និងកំណើនពិភពលោក។ ទស្សនវិស័យ​អនាគត​សម្រាប់​អា​ស៊ាន មានភាព​ល្អប្រសើរ ដោយយើងបាន​គំណត់ថា នឹងសម្រេចឲ្យបាន​កំណើនលើស ៥% ក្នុង​ឆ្នាំ២០១៨ និងលើសពី៥%នៅឆ្នាំក្រោយ និងក្នុងរយៈពេល​មធ្យម​ខាងមុខ។

នៅក្នុងវេទិកានោះ​ដែរ មេដឹកនាំអា​ស៊ាន បានសង្កត់ធ្ងន់ពីការសម្រេចបាននូវ​វឌ្ឍនភាព​ល្អប្រសើរ ក្នុងផ្នែក​សង្គម ជាពិសេសលើ គោល​ដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍ និងការកាត់​បន្ថយ​ភាពក្រីក្រ ក៏ដូចជាភាព​ល្អ​ប្រសើរឡើងលើ សូច​នាករ​សំខាន់ៗ នៃការអភិវឌ្ឃ​មនុស្ស។

មេដឹកនាំអាស៊ានក៏បាន​ចាត់ទុក អាស៊ានគឺជាតំបន់ ដែលធ្វើមូលដ្ឋានីយកម្មគោ​លដៅអ​ភិវឌ្ឍន៍ ប្រកប​ដោយចីរភាពមុនគេ។ អាស៊ាន​​ប្រកាន់នូវ គោលការណ៍ នៃភាពជាម្ចាស់​ការទទួលខុ​សត្រូវ និងកិច្ចសហប្រ​តិបត្តិការ ​ដែល​ផ្តល់សារសំខាន់ ចំពោះការត​ភ្ជាប់​សេដ្ឋកិច្ច ការផ្សារ​ភ្ជាប់ស​ង្គម ស្ថិរភាព និងសាមគ្គីភាព នៅក្នុង​ក្រប​ខណ្ឌអេកូឡូ ស៊ីមួយ ដែលបើក​ចំហរ និង​អំណោយផ​លចំពោះ​គ្រប់សកម្មភាព​សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងបង្កើត​គំនិតផ្តួច​ផ្តើមថ្មី។

មេដឹកនាំអាស៊ាន ក៏បានគូសបញ្ជាក់​ ពីតម្រូវ​ការ នៃការពង្រឹង កិច្ចសហប្រតិបត្តិការ​បន្ថែមទៀត ជាមួយដៃគូ ដែលមានស្រាប់ ស្តារឡើងវិញនូវ​​ប្រព័ន្ធពាណិជ្ជ​កម្មសកល ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ និងបន្តធ្វើសមាហរណកម្ម​លើ​ការតភ្ជាប់លើគ្រប់វិស័យ ដើម្បីពង្រឹងភាពទន់រ​បស់អាស៊ាន ទៅនឹង​ការវិវត្ត​ស្ថានភាព​នយោបាយ សេដ្ឋកិច្ច និង សង្គម តាមរយៈនេះបានស​ន្យារួមគ្នា ក្នុងការធានាឪ្យបាននូវស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ គាំពារកំណើនប្រកបដោយ​បរិយាប័ន្ន លើកកម្ពស់​ឧត្តម​ភាពប្រ​កួត​ប្រជែង និងនវា​នុ​វត្តន៍ ជាពិសេស​ពង្រឹងការត្រៀម​ខ្លួនឲ្យប្រសើរ​ជាងមុន តាមរយៈ​ការពង្រឹង​យន្តការតំបន់ ការ​បង្កើន​​ការសម្របស​ម្រួល និងការចែក​រំលែក​ព័ត៌មាន ក៏ដូចជា​ការ​តាមដាន​ជាប្រចាំ នូវស្ថានភាព​​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីទប់ស្កាត់ភា​ពមិនប្រ​ក្រតី និងដោះស្រាយ​ស្ថាន​ភាពតាន​តឹង​ណាមួយ​​ ដែលអាចកើតឡើង ដូចគ្នានឹង​វិបត្តិសេ​ដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឆ្នាំ១៩៩៧ ឆ្នាំ២០០៨ ក្នុងគោល​​ដៅ​ធានានូវ សុខមាលភាព និងវឌ្ឍនភាពសង្គម ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកប​ដោយ​ចិរភាព ឆ្នាំ២០៣០។

ដូចគ្នានិងបណ្តាមេដឹកនាំ នៃប្រទេសអាស៊ាន និង​អង្គការ​សហប្រជាជាតិ អគ្គលេខាធិការ​​អាស៊ាន និងអង្គការ​ហិរញ្ញ​វត្ថុពិភពលោក សម្តេចតេជោ​នាយករដ្ឋមន្រ្តី អញ្ជើញថ្លែង​សុន្ទរកថា គន្លឹះក្នុងខ្លឹមសារដូចដូចខាងក្រោម៖

Download (PDF, Unknown)