សេចក្តីប្រកាសព័ត៌មាន នា​យក​រដ្ឋ​មន្រ្ដី​ វៀត​ណាម​ អញ្ជើញ​មក​​បំ​ពេញ​ទស្ស​ន​កិច្ច​ផ្លូវ​ការ​នៅ​​​កម្ពុជា ​ថ្ងៃ​​ទី ២៤ ដល់ ​ថ្ងៃ​ទី​២៦​ ខែ​ មេសា​ ឆ្នាំ ​២០១៧

116

ឯក​ឧ​ត្តម​ ង្វៀន​ សួន​ហ្វ៊ុក​ (Nguyen Xuan Phuc)​ នា​យក​រដ្ឋ​មន្រ្ដី​នៃ​សា​ធា​រ​​ណ​រដ្ឋ​សង្គម​និ​យម​វៀត​ណាម​ នឹង​ដឹក​នាំ​គណៈ​ប្រ​តិ​ភូ​អញ្ជើញ​មក​បំ​ពេញ​ទស្ស​ន​កិច្ច​ផ្លូវ​ការ​នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ​ចាប់​ពី​ថ្ងៃ​​ទី ២៤ ដល់ ​ថ្ងៃ​ទី​២៦​ ខែ​ មេសា​ ឆ្នាំ ​២០១៧​ ។

តាមការអញ្ជើញរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋ​មន្រ្ដីនៃ​ព្រះ​​​​រាជា​ណា​​ចក្រកម្ពុជា ឯកឧត្តម​​ ង្វៀន សួនហ្វ៊ុក​ ​ (Nguyen Xuan Phuc) នាយក​រដ្ឋមន្រ្ដី​នៃ​សាធារ​ណ​រដ្ឋ​សង្គម​និយម​វៀតណាម នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ច​ផ្លូវការ​​​នៅ​ព្រះ​​រាជា​ណា​ចក្រ​​​​កម្ពុជា ​ចាប់​​ពីថ្ងៃទី​ ២៤ ដល់ ថ្ងៃទី​២៦ ខែ​ មេសា ឆ្នាំ ២០១៧​ ។

ក្នុងឱកាសដំណើរទស្សនកិច្ចនេះ ឯកឧត្តម ង្វៀន សួនហ្វ៊ុក និងចូលគ្រាបបង្គំគាល់ព្រះករុណា ព្រះ​បាទ​​​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ ឯកឧត្តម ង្វៀន សួនហ្វ៊ុកក៏នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ជាមួយ​​សម្តេច​វិបុលសេនាភក្តី សាយ ឈុំ ​ប្រធាន​ព្រឹទ្ធសភា​  និងសម្តេចអគ្គមហា​ពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋ​សភា​ ហើយនឹងជួបពិភាក្សាទ្វេភាគី​ជាមួយ​ សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន​ សែន នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​​រាជាណាចក្រកម្ពុជា ផងដែរ។

ក្រៅពីនេះ ឯកឧត្តម ង្វៀន សួនហ្វ៊ុក នឹងចូលថ្វាយបង្គំសម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះដែរ នាយករដ្ឋមន្រ្ដីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីសម្ពោធស្ពានតភ្ជាប់ជ្រៃធំ (ខេត្តកណ្ដាល) និងឡុងប៊ិញ (ខេត្តអានយ៉ាង) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៧។

 ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ​ង្វៀន សួនហ្វ៊ុក នៅព្រះរាជាណាចក្រកម្ពុជា នឹងគូសបញ្ជាក់ពីការប្រារព្ធឆ្នាំមិត្តភាព ២០១៧ និងខួបអនុស្សាវរីយ៍លើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម ព្រមទាំងរួមចំណែកដល់ការលើកកំពស់ និងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរ ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ​រវាង​ព្រះរាជា​ណា-ចក្រ​កម្ពុជា​ ​និងសាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម។

នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចផ្លូវការនេះ នឹងមានចេញផ្សាយសេចក្តីប្រកាសព័ត៌មានរួមមួយ ព្រមទាំងមានការរំពឹងទុកថានឹងមានការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួនផងដែរ។

        ភ្នំពេញ ថ្ងៃទី  ២០  ខែមេសា ឆ្នាំ២០១៧

Download (PDF, 300KB)

ចែករំលែក