ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ស្តេចយាងពិនិត្យ ព្យាបាលព្រះរាជសុខភាព នៅសាធារណរដ្ឋប្រជាមានិតចិន

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ព្រះមហាក្សត្រី នរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ស្តេចទាំង ទ្វេរយាងចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីពិនិត្យព្យាបាល ព្រះរាជសុខភាព នៅសាធារណរដ្ឋប្រជាមានិតចិន ។

យាង និងអញ្ជើញជូនព្រះរាជដំណើរនៅឯព្រលានយន្តអន្តរជាតិភ្នំពេញ មានព្រះរាជវត្តមាន និងវត្តមាន សម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកកបាទក្រហមកម្ពុជា ព្រមទាំងសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ជាឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ជាតិវង្សានុវង្ស និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ