សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឧបនាយករដ្ឋមន្រ្តីចិន អញ្ជើញបើកពន្លាជាតិកម្ពុជា នាឱកាសបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៥ នៅទីក្រុងណាននីង

16

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហាន់ ជឹង (Han Zheng) ​ឧបនាយករដ្ឋមន្រ្តី សមាជិកកា​រិយា​ល័យ​​នយោបាយ និងជាសមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ នៃគណៈកម្មាធិការមជ្ឈឹមបក្ស​កុម្មុយនីស្តចិន អញ្ជើញបើកពន្លាជាតិ របស់ព្រះរាជាណាចក្រកម្ពុជា នាឱកាសបើក ពិព័រណ៍ចិន-អាស៊ាន លើកទី១៥ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍ជាតិណាននីង តំបន់ស្វយ័ត ជនជាតិជ័ងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨។