ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជទាន ថវិកាចំនួន ១លានដុល្លារអាម៉េរិកដល់មន្ទីរពេទ្យគន្ធបុប្ផា

51

AKP ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨–ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះម​ហាក្សត្រ​នៃព្រះ​រា​ជា​ណា​ចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតា​ជាតិ​ខ្មែរ​ក្នុ​ង សេរីភាព សេចក្តីថ្លៃថ្នូរនិង សុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ​បាន​សព្វព្រះរាជ ហឫទ័យព្រះបរមរាជានុញ្ញាតឱ្យលោកវេជ្ជបណ្ឌិត ដេនិស ឡូរ៉ង់ (Denis La​u​​​re​nt) អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផាចូលក្រាបបង្គំគាល់និងទទួលដង្វាយជាព្រះរាជទ្រព្យ កា​ល​​​ពី​ ថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅព្រះមរមរាជវាំង។ នេះបើយោងតាមការផ្សា​យ​​​រប​ស់ ទូរទស្សន៍ជាតិកម្ពុជា។

នៅក្នុង​​ឱកាសនោ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សព្វព្រះរាជហឫទ័យប្រោសព្រះ​រា​​ជ​ទានព្រះរាជទ្រព្យចំនួន ៥០ម៉ឺនដុល្លារអាម៉េរិក និង សម្តេចព្រះមហាក្សត្រី ព្រះ​វររា​ជ​មា​តា​ជា​​​តិ​ខ្មែរ ចំនួន៥០ម៉ឺនដុល្លារអាម៉េរិក ដែលសរុប ១.០០០.០០០ ដុល្លារអាម៉េរិក ជាព្រះ​រាជូ​បត្ថ​ម្ភ​​ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាដើម្បីបន្តកិច្ចការមនុស្សធម៌ជួយព្យាបាលកុមារកម្ពុជា។

លោក​វេជ្ជ​ប​ណ្ឌិត ដេនិស ឡូរ៉ង់ ក៏បានទូលថ្វាយ ព្រះករុណាព្រះមហាក្សត្រ និង សម្តេចម៉ែថា ចាប់​ពី​ខែ​មិ​ថុនា កន្លងមក មន្ទីរពេទ្យគន្ធបុប្ផាបានចាប់ផ្តើមសាងសង់​បន្ថែមនូវ អគារវះ​កាត់ថ្មី​មួយ ​ក្នុង​បរិ​វេ​ណមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលអគារវះកាត់ថ្មីនេះនឹងឆ្លើយតប ទៅនឹងតម្រូវការ​នៃ​កំណើ​ន​ ​ជំងឺវះកាត់ទូទៅ និងផ្នែកវះកាត់ឯកទេស ដូចជាការវះកាត់បេះដូង និងការវះ​កាត់​ប្រព័​ន្ធ​ប្រ​សា​ទជាដើម។

ជាមួយគ្នានេះ លោកអនុប្រធានមន្ទីរពេទ្យគន្ធបុប្ផាបាន​ថ្លែងអំណរព្រះរាជ​គុ​ណ​​ចំពោះ ព្រះរាជូបត្ថម្ភជូនដល់មន្ទីរពេទ្យគន្ធបុប្ផាពីសំណាក់ព្រះអង្គ ទាំងទ្វេ ដោយចាត់ទុកថា ថវិ​កាមួយលានដុល្លារនេះ នឹងចូលរួមចំណែក ដ៏សំខាន់ក្នុងការ ថែទាំព្យាបាលកុមារកម្ពុជា ដែ​ល​​មកព្យាបាល​ក្នុងមន្ទីរពេទ្យគន្ធបុប្ផារាប់ពាន់នាក់ជារៀងរាល់ ថ្ងៃ និងធ្វើឱ្យមន្ទីរពេទ្យ មួយ​នេះ​ក្លា​យជាទីកន្លែងល្អប្រសើរដើម្បីព្យាបាលកុមារកម្ពុជាគ្រប់រូប។

គួរបញ្ជាក់ដែរថា ក្រៅពីមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា​របស់លោកវេជ្ជបណ្ឌិត​ប៊ែរីអាត រិ​ច​​ណ័រនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតមូល និធិគន្ធបុប្ផាកម្ពុជា ដែល​មូល​​និធិត្រូវបានដំណើរការជាផ្លូវការ កាលពីថ្ងៃទី១១ ខែមេសា កន្លងមក ក្នុងគោលបំណ​ងចូល​រួម​បំផុសចលនាគាំទ្រ និងធានាចីរភាពនៃកិច្ចដំណើរការ របស់មន្ទីពេទ្យគន្ធ បុប្ផាទាំងអស់​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា។

គិតមកដល់ចុងខែមិថុនា ឆ្នាំ២០១៨ មូលនិធិគន្ធបុប្ផាកម្ពុជា​មាន​ស​មាជិកស្ថាបនិកចំនួន១០៨ រូប និងសមាជិកកិត្តិយស រួមនឹងសប្បុរសជនរាប់ម៉ឺននាក់ ដោយ​ក្នុង​នោះ កាកបាទក្រហមកម្ពុជាបានផ្តល់ថវិកា ១លាន ដុល្លារអាម៉េរិកដល់មូលនិធិនេះ ហើ​យ​​មក ដល់ពេលនេះមូលនិធិមានថវិកាសរុបជិត៤លាន ដុល្លារអាម៉េរិក និងប្រាក់រៀលជិត៣​ពាន់​លានរៀល៕

ដោយ ជឹម ណារី