ព្រះករុណា ព្រះមហាក្សត្រយាងដាំកូនឈើ ក្នុងឱកាសព្រះរាជពិធីបុណ្យរុក្ខទិវា ០៩ កក្កដា នៅខេត្តកំពត

29

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អមព្រះរាជដំណើរ ដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួង មហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ព្រមទាំងថ្នាក់ ដឹកនាំ បណ្តាអង្គទូតនានា មន្រ្តីរាជការ និងបងប្អូនប្រជានុរាស្រ្តយ៉ាងច្រើនកុះករ យាងដាំកូនឈើ ក្នុងឱកាសព្រះរាជពិធីបុណ្យរុក្ខទិវា ០៩ កក្កដា នៅលើផ្ទៃដី៥០ហិកតា ស្ថិតក្នុងស្ថានីយ៍ដាំកូនឈើថ្មរូង ភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨។