សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមពិសារអាហាសាមគ្គី អបអរសាទរខួបទី៦០ឆ្នាំ នៃទំនាក់ទំនងការទូត កម្ពុជា-ចិន

20

នាល្ងាចថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន និងពិសារអាហាសាមគ្គី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក ស្យុង ប៉ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងវិនិយោគិន និងពាណិជ្ជករ កម្ពុជា-ចិន ជាច្រើនរូប។

សូមបញ្ជាក់ថា កម្ពុជា និងចិន បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នា តាំងពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ក្នុងសម័យកាលព្រះបរមរតនកោដ្ឋ និងលោកនាយករដ្ឋមន្ត្រីចិន ជូ អេងឡាយ។