សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកអគ្គរដ្ឋទូតចិន អញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសមិត្តភាព កម្ពុជា-ចិន សែនសុខ ប្រវែង ៩៤២ម៉ែត្រ

24

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រចកម្ពុជា និងឯកឧត្តម Xiang Bo ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋ ប្រជាមានិតចិនប្រចាំកម្ពុជា អញ្ជើញកាត់ខ្សែបូសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការនូវ ស្ពាន់អាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ប្រវែង ៩៤២ម៉ែត្រ ស្ថិតនៅលើមហាវិថីសហព័ន្ធរស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលសាធារណរដ្ឋ ប្រជាមានិតចិន នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ ។